បណ្ណសន្យារ៉ាប់រងភារៈទទួលខុសត្រូវជាសាធារណៈ
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យាធានារ៉ាប់រងនេះផ្ដល់ការការពារភារៈទទួលខុសត្រូវផ្លូវច្បាប់របស់លោកអ្នកចំពោះភាគីតតិយជន ដោយសារគ្រោះថ្នាក់ដែលកើតឡើងពីការធ្វេសប្រហែសរបស់លោកអ្នក ឬនិយោជិតរបស់លោកអ្នក ឬបណ្តាលមកពីកង្វះសុវត្ថិភាពណាមួយនៅក្នុងបរិវេណដែលលោកអ្នកជាម្ចាស់កម្មសិទ្ធិ កើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក ហើយកើតមាននៅក្នុងភូមិសាស្ត្រដែលបានកំណត់។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការធានាលើ៖
- ចំនួនទឹកប្រាក់សរុបដែលអ្នកត្រូវបានធានារ៉ាប់រងមានភារៈទទួលខុសត្រូវផ្លូវច្បាប់ ក្នុងការធ្វើសំណងដោយសារតែ៖
- របួសដោយចៃដន្យលើរូបរាងកាយ ឬការបាត់បង់ជីវិត ចំពោះភាគីតតិយជន
- ការបាត់បង់ ឬខូចខាតដោយចៃដន្យលើទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ភាគីតតិយជន។
- រាល់ការចំណាយផ្នែកច្បាប់ ដែលបានកើតឡើងដោយមានការយល់ព្រមពីក្រុមហ៊ុនធានារ៉ាប់រង និងបណ្តាលមកពីការធ្វើប្រតិបត្តិការអាជីវកម្មរបស់អ្នកត្រូវបានធានារ៉ាប់រង។
តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?
ការទទួលខុសត្រូវផ្លូវច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រងចំពោះភាគីតតិយជន ទាក់ទងនឹងរបួសដោយចៃដន្យលើរូបរាងកាយ ឬការបាត់បង់ជីវិត ឬការខូចខាតទ្រព្យសម្បត្តិដល់ភាគីតតិយជនដែលកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រង ទាក់ទងនឹងប្រតិបត្តិការអាជីវកម្មរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលត្រូវបានបញ្ជាក់នៅក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង នឹងកើតឡើងនៅក្នុងទីតាំង ហានិភ័យដែលមានចែងនៅក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រងនេះ។
រយៈពេលនៃការធានា
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ ប្រភេទនៃអាជីវកម្ម ឬការប្រើប្រាស់អគារ ដែនកំណត់នៃការទទួលខុសត្រូវ ទ្រព្យសម្បត្តិដែលនៅជុំវិញ ប្រវត្តិនៃការទាមទារសំណង និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ដែនកំណត់នៃការទទួលខុសត្រូវ
ដែនកំណត់នៃការទទួលខុសត្រូវ ដែលលោកអ្នកត្រូវសម្រេចចិត្តក្នុងការដាក់ធានាត្រូវផ្អែកលើទំហំនៃភារៈទទួលខុសត្រូវ ដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។ ដែនកំណត់នៃការទទួលខុសត្រូវ អាចត្រូវបានធានានៅលើ:
• ដែនកំណត់គ្រោះថ្នាក់ក្នុងមួយករណី នឹងand
• ដែនកំណត់គ្រោះថ្នាក់ក្នុងរយៈពេលនៃការធានារ៉ាប់រង - ការជូនដំណឹងអំពីការទាមទារសំណង
ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងដែលនាំឱ្យមានការទាមទារសំណង នោះលោកអ្នកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រុមហ៊ុនធានារ៉ាប់រងភ្លាមៗ។ លោកអ្នកមិនត្រូវព្រមព្រៀង ព្រមផ្ដល់ សន្យា ឬបង់ថ្លៃការខូចខាតណាមួយចំពោះតតិយជនដោយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនធានារ៉ាប់រងឡើយ។ - កម្រិតទឹកប្រាក់មិនធ្វើសំណង
កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
- របួសដល់និយោជិត
ការរងរបួសរាងកាយចំពោះនិយោជិតណាម្នាក់ដែលស្ថិតនៅក្រោម កិច្ចសន្យាការងារ ឬ កិច្ចសន្យាហ្វឹកហ្វឺន ជាមួយអ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើការទទួលខុសត្រូវបែបនេះទាក់ទងនឹងការរបួសរាងកាយរបស់និយោជិត កើតឡើងក្នុងពេលបំពេញការងារឱ្យអ្នកត្រូវបានធានារ៉ាប់រង ឬ កើតចំពោះសមាជិកណាម្នាក់នៃគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង និងចំនួនទឹកប្រាក់សំណងណាមួយដែលត្រូវបង់ដោយអ្នកត្រូវបានធានារ៉ាប់រង នៅក្រោមច្បាប់ និង/ឬ បទប្បញ្ញត្តិដែលទាក់ទងនឹង ការរងរបួសរាងកាយពេលប្រកបវិជ្ជាជីវៈ។ - ទ្រព្យសម្បត្តិក្នុងការឃុំគ្រងនិងថែរក្សារ
ការខូចខាតទ្រព្យសម្បត្តិ៖
- ទ្រព្យសម្បត្តិដែលកាន់កាប់ដោយ ឬជួលរយៈពេលវែង ឬជួលរយៈពេលខ្លីទៅឱ្យអ្នកត្រូវបានធានារ៉ាប់រង។ ឬ
- ទ្រព្យសម្បត្តិនៅក្នុងការគ្រប់គ្រងដោយផ្ទាល់ ឬតាមផ្លូវច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង។
- ផលិតផលរបស់អ្នកត្រូវបានធានារ៉ាប់រង
ការទាមទារសំណងដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីផលិតផលខូចគុណភាព ឬទំនិញមិនគ្រប់ចំនួន ដែលបានលក់ ឬផ្គត់ផ្គង់ (រួមទាំងសម្ភារៈវេចខ្ចប់) បន្ទាប់ពីទំនិញទាំងនោះបានឆ្លងផុតពីការគ្រប់គ្រង និងការកាន់កាប់ជាក់ស្តែងរបស់អ្នកត្រូវបានធានារ៉ាប់រង ឬបុគ្គលណាម្នាក់ដែលបម្រើសេវាកម្មក្នុងនាមអ្នកត្រូវបានធានារ៉ាប់រង លើកលែងទំនិញដែលបានលក់ ឬផ្គត់ផ្គង់ពីអាហារដ្ឋានដែលផ្តល់ជាចម្បងដល់បុគ្គលិករបស់អ្នកត្រូវបានធានារ៉ាប់រង។ - ការទទួលខុសត្រូវតាមកិច្ចសន្យា
ការទទួលខុសត្រូវដែលសន្មត់ដោយអ្នកត្រូវបានធានារ៉ាប់រង ក្រោមកិច្ចសន្យា ឬកិច្ចព្រមព្រៀងណាមួយ លើកលែងតែក្នុងវិសាលភាពដែលទំនួលខុសត្រូវបែបនេះត្រូវបានកំណត់ដោយច្បាប់។ - ការបរិហារកេរ្តិ៍ និងបង្ខូចកេរ្តិ៍ឈ្មោះ
ការទទួលខុសត្រូវដែលកើតចេញពីការផ្សព្វផ្សាយ ឬការនិយាយជាពាក្យសំដីបរិហារកេរ្តិ៍ ឬបង្ខូចកេរ្តិ៍ឈ្មោះ - ការបំពុលបរិស្ថាន
- ការរងរបួស ឬការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយ ឬកើតចេញពីការហូរចេញ ការបែកខ្ញែក ការបញ្ចេញ ឬលេចធ្លាយសារធាតុពុលចូលទៅក្នុង ឬនៅលើដី បរិយាកាស ឬផ្លូវទឹក ឬប្រភពទឹក។
- រាល់ថ្លៃ និងការចំណាយនានាដែលកើតឡើងនៅក្នុងការទប់ស្កាត់ ការកម្ចាត់ចោល ការបន្សាប ឬការសម្អាតការចម្លងរោគ ឬការបំពុលនោះ
- ការងារខុសពីបទដ្ឋាន
ថ្លៃចំណាយនៃការអនុវត្តការបំពេញ កែតម្រូវ ឬកែលម្អការងារណាមួយដែលធ្វើឡើងដោយអ្នកត្រូវបានធានារ៉ាប់រង។ - ការផាកពិន័យ ឬការរំលោភបំពានកិច្ចសន្យា (liquidated damages) សំណងជំងឺចិត្ត និង/ឬសំណងខូចខាតធ្ងន់ធ្ងរ និង/ឬសំណងខូចខាតបន្ថែម ដែលកើតចេញពីការគុណនឹងសំណងខូចខាតតាមច្បាប់ដែលបានកំណត់។
- សង្គ្រាម សង្គ្រាមស៊ីវិល និងអំពើភេរវកម្មណាមួយ។
- ហានិភ័យថាមពលវិទ្យុសកម្ម និងនុយក្លេអ៊ែរ
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១0) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។