PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងសំណងវិជ្ជាជីវៈ


តើផលិតផលនេះគឺជាអ្វី?

អ្នកជំនាញវិជ្ជាជីវៈដែលផ្ដល់សេវាកម្មវិជ្ជាជីវៈ មានកាតព្វកិច្ចយកចិត្តទុកដាក់ចំពោះអតិថិជន/តតិយជន និងត្រូវផ្ដល់សេវាកម្មវិជ្ជាជីវៈប្រកបដោយជំនាញ និងចំណេះដឹងសមស្រប។ ប្រសិនបើអតិថិជនទទួលរងការខាតបង់ហិរញ្ញវត្ថុបន្ទាប់ពីអនុវត្តតាមការណែនាំរបស់អ្នកជំនាញវិជ្ជាជីវៈនោះអតិថិជនមានសិទ្ធិធ្វើការប្ដឹងទាមទារសំណងចំពោះការខាតបង់នោះបាន។

កិច្ចសន្យាធានារ៉ាប់រងនេះនឹងផ្ដល់សំណងដល់អ្នកត្រូវបានធានារ៉ាប់រង ដែលជាលទ្ធផលនៃការប្រតិបត្តិវិជ្ជាជីវៈរបស់អ្នកត្រូវបានធានារ៉ាប់រង ចំពោះចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវទទួលខុសត្រូវស្របច្បាប់ចំពោះការធ្វើសំណងលើការខូចខាត ឬការខាតបង់ដែលបង្កឡើងដោយហេតុការណ៍ណាមួយកើតឡើងនៅក្នុងទីតាំងហានិភ័យដែលត្រូវបានបញ្ជាក់នៅក្នុងតារាងសង្ខេបនៃកិច្ចសន្យាធានារ៉ាប់រង បន្ទាប់ពីកាលបរិច្ឆេទប្រតិសកម្មដែលបានបញ្ជាក់នៅក្នុងតារាងសង្ខេបនៃកិច្ចសន្យាធានារ៉ាប់រង និងមុនពេលរយៈពេលធានារ៉ាប់រងត្រូវបញ្ចប់។


តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

កិច្ចសន្យាធានារ៉ាប់រងនេះផ្តល់សំណងដល់អ្នកត្រូវបានធានារ៉ាប់រងចំពោះ៖

  • ការទទួលខុសត្រូវស្របច្បាប់ចំពោះសំណងនៃការខូចខាតដែលបណ្ដាលមកពីការបំពានកាតព្វកិច្ចវិជ្ជាជីវៈរបស់លោកអ្នក ដោយសារតែទង្វើធ្វេសប្រហែស កំហុស ឬភ្លេចភ្លាំង
  • ថ្លៃ និងការចំណាយស្របច្បាប់សម្រាប់ការការពារក្ដី

លោកអ្នកក៏អាចបន្ថែមការធានារ៉ាប់រងចំពោះហានិភ័យខាងក្រោម ដោយការបន្ថែមបុព្វលាភធានារ៉ាប់រង៖

  • ភាពមិនស្មោះត្រង់របស់និយោជិត
  • ការបង្កាច់បង្ខូច និង បរិហារកេរ្តិ៍
  • ការបាត់បង់ឯកសារ
  • ដៃគូដែលនឹងចាកចេញពីតំណែង

តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

ការទទួលខុសត្រូវផ្លូវច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រងចំពោះការទាមទារសំណងពីភាគីតតិយជន សម្រាប់ការរំលោភលើកាតព្វកិច្ចដោយប្រព្រឹត្តខុសច្បាប់វិជ្ជាជីវៈណាមួយ ឬត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តដោយអ្នកត្រូវបានធានារ៉ាប់រងតែមួយគត់ក្នុងការផ្តល់សេវាកម្មវិជ្ជាជីវៈដែលកើតឡើងចេញពីសកម្មភាពអាជីវកម្មរបស់អ្នកត្រូវបានធានារ៉ាប់រងដូចដែលបានបង្ហាញនៅក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រងនេះ។


រយៈពេលនៃការធានា

បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ ប្រភេទនៃហានិភ័យ (មានន័យថា ប្រភេទនៃសកម្មភាពអាជីវកម្ម ចំនួនដៃគូសហការ និងបុគ្គលិកបច្ចេកទេស ការប៉ាន់ស្មានចំណូលដុលសរុបប្រចាំឆ្នាំ ដែនកំណត់នៃការទទួលខុសត្រូវកម្រិតទឹកប្រាក់មិនធ្វើសំណង ការបន្ថែមការធានា ប្រវត្តិនៃការទាមទារសំណង-ល-) និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។


តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • ដែនកំណត់នៃការទទួលខុសត្រូវ
    ដែនកំណត់នៃការទទួលខុសត្រូវដែលលោកអ្នកត្រូវសម្រេចកំណត់យក គឺអាស្រ័យលើហានិភ័យនៃការទទួលខុសត្រូវរបស់លោកអ្នកដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។ លោកអ្នកត្រូវប្រាកដថា ដែនកំណត់នៃការទទួលខុសត្រូវរបស់លោកអ្នក គឺគ្រប់គ្រាន់សម្រាប់ការធានារ៉ាប់រង ពេលមានហានិភ័យណាមួយកើតឡើង។
  • ការជូនដំណឹងអំពីការទាមទារសំណង
    iប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងដែលនាំឱ្យមានការទាមទារសំណង នោះលោកអ្នកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រុមហ៊ុនធានារ៉ាប់រងភ្លាមៗ។ លោកអ្នកមិនត្រូវព្រមព្រៀង ព្រមផ្ដល់ សន្យា ឬបង់ថ្លៃការខូចខាតណាមួយចំពោះតតិយជនដោយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនធានារ៉ាប់រងឡើយ។
  • កម្រិតទឹកប្រាក់មិនធ្វើសំណង
    កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។
  • លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
    បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
  • មូលដ្ឋាននៃការជូនដំណឹង និងធ្វើសំណងក្នុងអំឡុងពេលធានារ៉ាប់រង (Claims Made basis)
    បណ្ណសន្យារ៉ាប់រងនេះគឺជាទម្រង់បែបបទនៃការជូនដំណឹង និងធ្វើសំណងក្នុងអំឡុងពេលធានារ៉ាប់រង។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

  • អាបេស្តូស (Absolute Asbestos)
  • ភារៈទទួលខុសត្រូវដែលត្រូវទទួលបន្ទុក
  • របួសរូបរាងកាយ
  • មូលនិធិបញ្ចូលគ្នា
  • ការរើសអើង
  • ចំណូលមិនស្របច្បាប់
  • ការក្ស័យធន
  • អ្នកត្រូវបានធានារ៉ាប់រងតទល់នឹងអ្នកត្រូវបានធានារ៉ាប់រង
  • កម្មសិទ្ធិបញ្ញា
  • សកម្មភាពដោយចេតនា
  • ដែនយុត្តាធិការ / ដែនដី
  • ការបរិហារកេរ្តិ៍ និងបង្ខូចកេរ្តិ៍ឈ្មោះ
  • ការបាត់បង់ឯកសារ
  • ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង
  • ការដាក់កម្រិតនៃការប្រើប្រាស់នុយក្លេអ៊ែរ
  • ករណីមិនធានាចំពោះកម្មសិទ្ធិបញ្ញានៃបណ្ណប៉ាតង់/ស្លាកសញ្ញាពាណិជ្ជកម្ម
  • ការបំពុល
  • ព័ត៌មានពិតដែលបានដឹងមុន
  • ផលិតផល
  • កម្រៃវិជ្ជាជីវៈ
  • ការខូចខាតទ្រព្យសម្បត្តិ
  • កិច្ចប្រតិបត្តិនៃការដាក់កំហិតលើទីផ្សារអាជីវកម្ម
  • កាលបរិច្ឆេទប្រតិសកម្ម (Retroactive Date)
  • ការទទួលខុសត្រូវលើសោធននិវត្តន៍
  • ភេរវកម្ម
  • បំណុលអាជីវកម្ម
  • សង្គ្រាម
  • ការអះអាង និង/ឬការធានា

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?

  • គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
  • ការដាក់ពាក្យស្នើទិញផលិតផលធានារ៉ាប់រង/កម្រងសំណួរសម្រាប់ការធានារ៉ាប់រងសំណងវិជ្ជាជីវៈ ដែលបានបំពេញព័ត៌មានពេញលេញ និងមានចុះហត្ថលេខាត្រឹមត្រូវ និងព័ត៌មានសំខាន់ៗផ្សេងទៀតសម្រាប់ការធានារ៉ាប់រង ដែលចាំបាច់សម្រាប់ការវាយតម្លៃហានិភ័យ។
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១0) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។


ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។