បណ្ណសន្យារ៉ាប់រងគ្រឿងចក្រនិងគ្រឿងម៉ាស៊ីនក្នុងការដ្ឋានសំណង់
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យារ៉ាប់រងនេះផ្តល់ការទូទាត់សំណងដល់ការខូចខាតដោយចៃដន្យចំពោះគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនរបស់លោកអ្នកដែលបង្កឡើងដោយអគ្គិភ័យ ចោរកម្ម និងគ្រោះថ្នាក់ជាយថាហេតុ ។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
បណ្ណសន្យារ៉ាប់រងនេះធានាលើការខាតបង់ ឬខូចខាតដល់គ្រឿងចក្រ និងគ្រឿងម៉ាស៊ីនរបស់លោកអ្នក (ដូចជារថយន្តលើកដាក់ទំនិញ (forklift) គ្រឿងចក្រកាយដី (excavator) និង ឡានបែនដឹកដី (dump truck) ។ល។) ដែលបណ្តាលមកពី៖
- ការប៉ះទង្គិចគ្នា ឬការក្រឡាប់ ជាយថាហេតុ
- ការប៉ះទង្គិចគ្នា ឬការក្រឡាប់ដែលបណ្តាលមកពីកំហូចប្រព័ន្វមេកានិច ឬដោយសារភាពសឹករេចរឹល
- អគ្គិភ័យ ការផ្ទុះពីខាងក្រៅ ការឆាបឆេះដោយខ្លួនឯង រន្ទះបាញ់
- ចោរកម្ម
លើសពីនេះទៀតប្រសិនបើគ្រឿងចក្រនេះត្រូវបានគាំងដោយមូលហេតុនៃការខូចខាត ឬបាត់បង់ ក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើសំណងជូនលោកអ្នកក្នុងកម្រិតអតិបរិមា៥០០ដុល្លារអាមេរិក ចំពោះហេតុផលត្រឹមត្រូវក្នុងការការពារ និងដឹកជញ្ជូនយកទៅយានដ្ឋានជួសជុលដែលនៅជិតបំផុត ។
តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?
កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះមានដូចជា គ្រឿងចក្រកាយដី(excavator) គ្រឿងចក្រឈូសឆាយដី(bulldozers) រថយន្តស្ទូច(cranes) រថយន្តលើកដាក់ទំនិញ(forklift) និង ឡានបែនដឹកដី (dump truck) ។ល។ ដូចដែលបានរៀបរាប់នៅក្នុងបណ្ណសន្យារ៉ាប់រង និងស្ថិតនៅទីតាំងហានិភ័យដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។
រយៈពេលនៃការធានា
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង ១ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រងដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង អាយុកាលនៃគ្រឿងចក្រ ប្រភេទនៃគ្រឿងចក្រ តម្រូវការធានារ៉ាប់រងបន្ថែម ប្រវត្តិនៃការបាត់បង់ ឬខូចខាតកន្លងមក លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
លោកអ្នកត្រូវតែប្រាកដថាគ្រឿងចក្ររបស់លោកអ្នកត្រូវបានធានារ៉ាប់រងក្នុងចំនួនទឹកប្រាក់សមរម្យ។ សម្រាប់គ្រឿងចក្រថ្មីៗ ចំនួនទឹកប្រាក់ដែលត្រូវបានដាក់ធានាគឺជាតម្លៃនៃការទិញចូលនៃគ្រឿងចក្រនោះ។ សម្រាប់គ្រឿងចក្រប្រើប្រាស់មួយទឹក ចំនួនទឹកប្រាក់ដែលត្រូវបាន ដាក់ធានាត្រូវបានកំណត់តាមតម្លៃទីផ្សាររបស់គ្រឿងចក្រ នៅពេលដែលបណ្ណសន្យារ៉ាប់រងត្រូវបានទិញបន្ទាប់ពីកាត់រំលោះទៅលើភាពសឹករេចរិល។ - ការធានារ៉ាប់រងក្រោមតម្លៃជាក់ស្តែង
ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក តិចជាងតម្លៃពិតប្រាកដនៅពេលបាត់បង់ លោកអ្នកត្រូវបានចាត់ទុកថាធានាក្រោមតម្លៃធានារ៉ាប់រង ហើយលោកអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលខុសគ្នានោះ។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវបានអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។ លោកអ្នកត្រូវបានចាត់ទុកថាជាអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលលើស ហើយត្រូវទទួលខុសត្រូវលើការខូចខាត ទៅតាមអត្រាសមាមាត្ររបស់ខ្លួន។ - លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានាមានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួនដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។ - ការជូនដំណឹងអំពីការទាមទារសំណង
- នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
- លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។ - កម្រិតទឹកប្រាក់មិនធ្វើសំណង
កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានានៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
- ការបាត់បង់ ឬខូចខាតដល់គ្រឿងចក្រ៖
- កើតឡើងនៅក្រៅដែនកំណត់ភូមិសាស្រ្តដែលមានចែងក្នុងបណ្ណសន្យារ៉ាបរង
- ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់លើដងផ្លូវស្របតាមច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជានិងតម្រូវឱ្យមានការធានារ៉ាប់រងលើយានយន្ត
- ខណៈពេលបើកដំណើរការដោយអ្នកមានសិទ្ធិបញ្ជាគ្រឿងចក្រដែលស្ថិតក្រោមឥទ្ធិពលនៃសារធាតុស្រវឹងឬគ្រឿងញៀន
- ខណៈពេលដំណើរការតាមនាវាចម្លងណាមួយ
- ខណៈពេលកំពុងដឹកជញ្ជូនបួករួមទាំងដំណើរការនៃការលើកដាក់ទំនិញ នឹងទម្លាក់ទំនិញ
- ខណៈពេលដែលប្រើសម្រាប់សណ្តោង ឬអូសរ៉ឺម៉ក ឬយានជំនិះណាមួយ
- ផលវិបាកបណ្តាលមកពីការបាត់បង់ ឬភារៈទំនួលខុសត្រូវផ្លូវច្បាប់ណាមួយ។
- ការបាត់បង់ ឬខូចខាតដោយសារ៖
- កំហុសមេកានិច ការខូចទ្រង់ទ្រាយមេកានិច ប្រព័ន្វមេកានិកឬអគ្គិសនីមិនដំណើរការ បែកបាក់ ការថមថយ លក្ខខណ្ឌបរិយាកាស ឬបុព្វហេតុប្រតិបត្តិការជាបណ្តើរៗផ្សេងទៀត
- ការខូចមេកានិច ឬអគ្គិសនី ឬភាពសឹករេចរិល
- ការផ្ទុកលើសទម្ងន់ ឬសំពាធខ្លាំង។
- ចំនួនទឹកប្រាក់មិនធ្វើសំណងដែលមានចែងក្នុងបណ្ណសន្យារ៉ាបរង។
- ការបាត់បង់ ឬខូចខាតដោយចេតនា ឬភាពមិនស្មោះត្រង់ របស់ប្រតិបត្តិកររបស់អ្នកត្រូវបានធានារ៉ាប់រង ធ្វើសកម្មភាពតែម្នាក់ឯង ឬមានទំនាក់ទំនងជាមួយអ្នកត្រូវបានធានារ៉ាបរង ឬបុគ្គលណាមួយដែលកាន់គ្រឿងចក្រនោះ ។
- ការបាត់បង់គ្រឿងបន្ទាប់បន្សំនិងគ្រឿងបន្លាស់លុះត្រាតែគ្រឿងចក្រត្រូវបានលួចក្នុងពេលតែមួយ។
- ការបាត់បង់ ឬខូចខាតដល់៖
- សំបកកង់ ខ្នងកង់ ឬច្រវ៉ាក់កង់ លុះត្រាតែគ្រឿងចក្រត្រូវបានបាត់បង់ឬខូចខាតនៅក្នុងពេលតែមួយ
- ដំបូល លុះត្រាតែបណ្តាលមកពីការក្រឡាប់គ្រឿងចក្រ។
- ការបាត់បង់ ឬខូចខាតដោយសារការរញ្ជួយដី ការផ្ទុះភ្នំភ្លើង ទឹកជំនន់ ព្យុះទីហ្វុង ខ្យល់ព្យុះ ឬបាតុភូតផ្សេងទៀតនៃ ធម្មជាតិ។
- ការបាត់បង់ ឬខូចខាតដោយសារ៖
- សង្រ្គាម ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស អរិភាព ឬប្រតិបត្តិការដូចសង្រ្គាម (ទោះជាសង្រ្គាមត្រូវបានប្រកាសឬមិនប្រកាស់ក៏ដោយ) ឬសង្រ្គាមស៊ីវិល
- ការបះបោរ; កូដកម្ម កុបកម្ម និងចលាចលស៊ីវិល; ការងើបបះបោរដោយយោធាឬសាធារណៈជន; ឧទ្ទាមកម្ម បដិវត្តន៍ ការដណ្តើមអំណាច ឬការប៉ុនប៉ងដណ្តើមអំណាចដោយយោធា ច្បាប់អាជ្ញាសឹកឬស្ថានភាពនៃការឡោមព័ទ្ធ ឬព្រឹត្តិការណ៍ ឬបុព្វហេតុណាមួយដែលកំណត់ការប្រកាស ឬការអនុវត្តន៍ច្បាប់អាជ្ញាសឹក ឬស្ថានភាពនៃការឡោមព័ទ្ធ
- ការប្រព្រឹត ឬសកម្មភាពដោយផ្ទាល់ណាមួយដែលសំដៅទៅរកការផ្តួលរំលំរដ្ឋាភិបាលដោយកម្លាំង
- ការរឹបអូស ជាតូបនីយកម្ម ការទាមទារ ឬការបំផ្លិចបំផ្លាញ ឬការខូចខាតទ្រព្យសម្បត្តិ ដោយផ្ទាល់ឬក្រោមបញ្ជារបស់រដ្ឋាភិបាល ឬសាធារណៈជន ឬអាជ្ញាធរមូលដ្ឋាន។
- ការបាត់បង់ឬខូចខាត
- ដោយផ្ទាល់ ឬប្រយោល ឬរួមចំណែកបង្កឡើងដោយ ចំហាយជាតិវិទ្យុសកម្មអ៊ីយ៉ុង ឬការបំពុលដោយសារធាតុវិទ្យុសកម្មដែលភាយចេញពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរពីចំហេះ ឥន្ធនៈនុយក្លេអ៊ែរ រាប់បញ្ចូលនូវដំណើរការនៃការបំបែកអាតូមនុយក្លេអ៊ែរដោយឯកឯង ។
- ដោយផ្ទាល់ ឬប្រយោលកើតចេញពីសញ្វវុធនុយក្លេអ៊ែរ ។
- ការបាត់បង់ ឬការខូចខាតណាមួយដែលបង្កឡើង ឬកើតឡើងដោយសារតែសកម្មភាពមិនស្របច្បាប់នៃការរំលោភលើសេចក្តីទុកចិត្ត ដោយបុគ្គលណាមួយ
- ការបាត់បង់ ឬការខូចខាតដែលបណ្តាលមកពី ឬកើតឡើងដោយសារអំពើក្លែងបន្លំដោយជនណាម្នាក់។
- ការបាត់បង់ ការខូចខាត បង់ថ្លៃ ឬការចំណាយតាមអ្វីក៏ដោយទោះផ្ទាល់ ឬប្រយោលដែលបណ្តាល មកពី ឬស្តែងចេញមកពីឬពាក់ព័ន្ធនឹងអំពើភេរវកម្ម ។
- គ្រឿងចក្រអាយុកាលមិនលើស ១៥ ឆ្នាំ
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១០) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។