PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងផ្ទាំងកញ្ចក់


តើផលិតផលនេះគឺជាអ្វី?

បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការធានាលើផ្ទាំងកញ្ចក់ ដែលប្រេះបែកដោយចៃដន្យកើតឡើងនៅទីតាំងធានារ៉ាប់រង បណ្ដាលមកពីឧប្បត្តិហេតុដែលមិនបានដឹងទុកជាមុន ឬគ្រោះអកុសល។

បណ្ណសន្យារ៉ាប់រងនេះ គឺសមស្របសម្រាប់ ហាងលក់ទំនិញ ការិយាល័យ បន្ទប់តាំងបង្ហាញ និងអគារដែលមានបំពាក់ផ្ទាំងកញ្ចក់។


តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការធានាលើផ្ទាំងកញ្ចក់ដែលប្រេះបែក រាប់បញ្ចូលទាំងតួអក្សរ ឬការតុបតែងលម្អ (ប្រសិនបើត្រូវបានបញ្ជាក់នៅក្នុងការដាក់ធានា) រហូតដល់ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង បង្កឡើងដោយមូលហេតុណាមួយក្រៅពីករណីមិនធានារ៉ាប់រងដែលបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រង។


តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺជាផ្ទាំងកញ្ចក់ដែលបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រង និងស្ថិតនៅទីតាំងហានិភ័យដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។


រយៈពេលនៃការធានា

បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ ទំហំទឹកប្រាក់ធានារ៉ាប់រង ប្រភេទនៃអាជីវកម្ម ឬមុខងាររបស់អគារ ប្រវត្តិនៃការទាមទារសំណង និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។


តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    • - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    • - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • ចំនួនទឹកប្រាក់ដែលត្រូវដាក់ធានា
    លោកអ្នកត្រូវតែធានាថា ចំនួនទឹកប្រាក់ដែលត្រូវដាក់ធានាលើផ្ទាំងកញ្ចក់ គឺមានតម្លៃសមស្រប ។
  • ការជូនដំណឹងអំពីការទាមទារសំណង
    • - នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
    • - លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។
  • កម្រិតទឹកប្រាក់មិនធ្វើសំណង
    កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។
  • លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
    បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

    • ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទទួលខុសត្រូវចំពោះ៖
      • ការបាត់បង់ ឬខូចខាតដោយផ្ទាល់ ឬដោយប្រយោល ដែលជាហេតុបង្កឡើងដោយ ឬកើតឡើងដោយសារការរញ្ជួយដី បន្ទុះភ្នំភ្លើង សង្រ្គាម ការឈ្លានពាន កលល្បិចរបស់សត្រូវបរទេស អរិភាព (ទោះបីសង្គ្រាមត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) សង្រ្គាមស៊ីវិល ចលនាឧទ្ទាម បដិវត្តន៍ ការបះបោរ កូដកម្ម កុបកម្ម ចលាចលស៊ីវិល ការប្រើកម្លាំងទ័ព ឬការដណ្តើមអំណាច ឬការរឹបអូស ឬការបំផ្លាញចោលតាមបញ្ជារបស់រដ្ឋាភិបាល ឬអាជ្ញាធរសាធារណៈ ទោះរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលណាមួយ បង្កឡើងពីឧបទ្ទវហេតុដែលបានបរិយាយ ហើយក្នុងករណីមានការទាមទារសំណងណាមួយកើតឡើងអ្នកត្រូវបានធានារ៉ាប់រងត្រូវបង្ហាញភស្តុតាងថាការខូចខាត ការបាត់បង់ និង/ឬ ការទទួលខុសត្រូវ បានកើតឡើងដោយឯករាជ្យ និងមិនជាប់ទាក់ទង ឬបណ្តាលមកពី ឬចូលរួមចំណែកដោយ ឬដែលអាចតាមដានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលបានបរិយាយ ឬក៏រងផលប៉ះពាល់ណាមួយ ហើយតាមលំនាំនៃភស្តុតាងបែបនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទទួលខុសត្រូវ ក្នុងការទូទាត់សំណងឡើយ ។
        • រាល់គ្រោះថ្នាក់ ការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការខូចខាតដល់ទ្រព្យសម្បត្តិណាមួយក៏ដោយ ការបាត់បង់ ឬការចំណាយអ្វីក៏ដោយ ដែលកើតឡើងដោយសារ ឬការរងផលប៉ះពាល់ដែលបង្កដោយផ្ទាល់ ឬដោយប្រយោល ពីសារធាតុវិទ្យុសកម្ម ឬការចម្លងរោគដោយធាតុវិទ្យុសកម្មពីឥន្ធនៈនុយក្លេអ៊ែរ ឬពីកាកសំណល់នុយក្លេអ៊ែរដែលចេញពីការដុតបញ្ឆេះឥន្ធនៈនុយក្លេអ៊ែរ ។
        • រាល់គ្រោះថ្នាក់ ការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការខូចខាត ដែលបង្កឡើង ឬចូលរួមចំណែក ឬដែលកើតឡើងដោយផ្ទាល់ពីសារធាតុចម្រាញ់អាវុធនុយក្លេអ៊ែរ ។
      • ការបែកបាក់ដែលកើតឡើងក្នុងអំឡុងពេលមានការរុះរើ ឬការកែប្រែបរិវេណធានារ៉ាប់រង ។
      • ស៊ុមកញ្ចក់ ឬគ្រោងកញ្ចក់គ្រប់ប្រភេទ ឬថ្លៃចំណាយនៃការរើចេញនូវគ្រឿងបរិក្ខារ និងឧបករណ៍បំពាក់នឹងកញ្ចក់ ឬរបាំងផ្សេងៗ ។
      • ការបញ្ឈប់ ឬការពន្យារពេល ឬការខាតបង់អាជីវកម្ម ឬការខូចខាតណាមួយដែលកើតឡើងក្នុងចន្លោះពេល ដែលមានការបែកកញ្ចក់ និងនៅពេលដែលផ្លាស់ប្តូរកញ្ចក់ជំនួសវិញ។
      • ការប្រេះស្រាំនៃកញ្ចក់ ឬកញ្ចក់មិនពេញលក្ខណៈ លុះត្រាតែមានការបញ្ជាក់ជាពិសេសថាបានបញ្ចូលនៅក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង ។
    • ខចែងស្តីអំពីការដាក់កំហិតទណ្ឌកម្ម និងករណីមិនធានា (LMA 3100)
    • បដ្ឋិលេខចំពោះករណីមិនធានាលើភេរវកម្ម

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


  • មានការប្រើប្រាស់ផលិតផលធានារ៉ាប់រងទ្រព្យសម្បត្តិជាមួយក្រុមហ៊ុនយើងខ្ញុំ
  • គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១0) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។


ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។