PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងរូបិយបណ្ណ


តើផលិតផលនេះគឺជាអ្វី?

បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់សំណងដល់លោកអ្នក ក្នុងករណីមានការលួច ឬប្លន់ប្រាក់ ពីបរិវេណធានារ៉ាប់រងរបស់លោកអ្នក ឬនៅពេលប្រាក់ត្រូវបានដឹកជញ្ជូនទៅ ឬមកពីធនាគារ ឬប្រាក់ស្ថិតក្រោមការរក្សាទុកដោយបុគ្គលិករបស់លោកអ្នកត្រូវបានធានារ៉ាប់រង ដែលបានទទួលអំឡុងពេលប្រមូលនៅទីតាំងរបស់អតិថិជន។

តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការធានាលើ៖

ការដឹកជញ្ជូនរូបិយបណ្ណ លើការបាត់បង់រូបិយបណ្ណដែលដឹកជញ្ជូនដោយបុគ្គលិកដែលបានអនុញ្ញាតរបស់អ្នកត្រូវបានធានារ៉ាប់រង ពីបរិវេណធានារ៉ាប់រងទៅធនាគារ និងត្រលប់មកវិញ
លើការបាត់បង់រូបិយបណ្ណដែលស្ថិតក្រោមការរក្សាទុកដោយបុគ្គលិករបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបានទទួលអំឡុងពេលប្រមូលនៅទីតាំងរបស់អតិថិជន
រូបិយបណ្ណនៅក្នុងបរិវេណធានារ៉ាប់រង លើការបាត់បង់រូបិយបណ្ណដែលរក្សាទុកនៅក្នុងបរិវេណធានារ៉ាប់រងរបស់លោកអ្នក

ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងបន្ថែម បណ្ណសន្យារ៉ាប់រងនេះអាចត្រូវបានពង្រីកដើម្បីធានា៖

  • ការខូចខាតចំពោះទូដែកសុវត្ថិភាព/បន្ទប់សុវត្ថិភាព - តម្លៃនៃការជួសជុល និងការជំនួសនៃទូដែកសុវត្ថិភាព/បន្ទប់សុវត្ថិភាព បណ្តាលមកពីការលួច ឬប៉ុនប៉ងលួច
  • ទទួលបានអត្ថប្រយោជន៍នូវការធានារ៉ាប់រងគ្រោះថ្នាក់ដល់បុគ្គលិករបស់លោកអ្នក ដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូនរូបិយបណ្ណ ចំពោះការស្លាប់ ឬពិការអចិន្រ្តៃយ៍ ដែលបណ្តាលមកពីការប្លន់ប្រដាប់អាវុធ

តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺរូបិយបណ្ណដែលរក្សាទុកនៅក្នុងបរិវេណធានារ៉ាប់រងរបស់លោកអ្នក ឬដឹកជញ្ជូនពីបរិវេណធានារ៉ាប់រងទៅធនាគារ និងត្រលប់មកវិញដែលបានចែងនៅក្នុងបណ្ណសន្យារ៉ាប់រង និងស្ថិតនៅទីតាំងហានិភ័យដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។


រយៈពេលនៃការធានា

បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រងអាចប្រែប្រួលអាស្រ័យលើ ៖

  • អាជីវកម្ម / មុខងារ របស់អ្នកត្រូវបានធានារ៉ាប់រង
  • ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
  • ប្រភេទនៃការធានារ៉ាប់រង
  • ប្រភេទសំណង់អគារដែលរក្សារូបិយបណ្ណ
  • ប្រភេទទូដែកសុវត្ថិភាព/បន្ទប់សុវត្ថិភាព
  • ប្រភេទនៃប្រព័ន្ធសុវត្ថិភាពដែលបានដំឡើង ដើម្បីការពារការបាត់បង់
  • ប្រវត្តិនៃការទាមទារសំណង
  • តម្រូវការធានារ៉ាប់រងបន្ថែម
  • លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង

តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
    ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានារ៉ាប់រង មានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួនដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។
  • ការជូនដំណឹងអំពីការទាមទារសំណង
    - នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
    - លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។
  • កម្រិតទឹកប្រាក់មិនធ្វើសំណង
    កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។
  • លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
    បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

ការធានារ៉ាប់រងនេះ មិនធានារ៉ាប់រងលើការខូចខាតជាក់លាក់មួយចំនួនដូចជា៖

  • ការខាតបង់ផ្នែកហិរញ្ញវត្ថុគ្រប់ប្រភេទដែលបណ្តាលមកពីការបាត់បង់រូបិយបណ្ណ
  • កើតឡើងដោយសារតែការក្លែងបន្លំ ឬភាពមិនស្មោះត្រង់នៃនិយោជិតរបស់លោកអ្នក
  • ដោយសារតែការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណ
  • អ្នកត្រូវបានធានារ៉ាប់រង (សម្រាប់អត្ថិភាពនៃបណ្ណសន្យារ៉ាប់រងនេះត្រូវបានធានាដោយបណ្ណសន្យារ៉ាប់រងផ្សេងទៀត) ដោយ បណ្ណសន្យារ៉ាប់រងលើការបាត់បង់ផ្នែកហិរញ្ញវត្ថុ ដោយសារភាពមិនស្មោះត្រង់របស់និយោជិតណាមួយ
  • ដោយសារតែកំហុសដែលកើតឡើងក្នុងពេលបំពេញការងារ ឬកំហុសផ្នែកគណនេយ្យ
  • ប្រើកូនសោចម្លង លើកលែងតែពួកគេត្រូវបានទទួលដោយការគំរាមកំហែង ឬអំពើហិង្សា
  • ពីយានយន្តដឹកជញ្ជូនរូបិយបណ្ណដែលគ្មានការកាពារ ឬយាមកាមត្រឹមត្រូវ
  • ការបាត់បង់ ឬការខូចខាតណាមួយដោយសារតែសកម្មភាពមិនស្របច្បាប់នៃការរំលោភលើសេចក្តីទុកចិត្ត
  • ការបាត់បង់ណាមួយដោយសារតែសកម្មភាពនៃការឆបោក
  • ការបាត់បង់ណាមួយ បន្ទាប់ពីការផុតកំណត់នៃរយៈពេលដប់ពីរ (១២) ខែ លើកលែងតែការទាមទារសំណងត្រូវបានជាប់គាំងក្នុងដំណើរការកាត់ក្តី ឬដោយដំណើរការមជ្ឈត្តកម្ម
  • សង្គ្រាម សង្គ្រាមស៊ីវិល សកម្មភាពភេរវកម្ម
  • វិទ្យុសកម្ម និងថាមពលនុយក្លេអ៊ែរ

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?

  • តម្រូវឱ្យមានសៀវភៅគណនីសម្រាប់កត់ត្រាប្រតិបត្តការឱ្យបានត្រឹមត្រូវ
  • តម្រូវឱ្យមានការធានារ៉ាប់រងផ្សេងទៀតជាមួយក្រុមហ៊ុនយើងខ្ញុំ
  • គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១0) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។


ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។