បណ្ណសន្យារ៉ាប់រងលើសុខភាព
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់សំណងលើថ្លៃចំណាយនៃការព្យាបាលវេជ្ជសាស្ត្រ ដែលបានកើតឡើងដល់និយោជិតរបស់លោកអ្នក សម្រាប់ការសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺ ឬគ្រោះថ្នាក់។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់ការរ៉ាប់រងលើរាល់ការចំណាយជាក់ស្តែង ដែលបានកើតឡើងដោយសារការសម្រាកព្យាបាលនៅ មន្ទីរពេទ្យ៖
- ថ្លៃបន្ទប់សម្រាកព្យាបាល
- បន្ទប់សង្គ្រោះបន្ទាន់(ICU)
- សេវាព្យាបាលក្នុងពេលសម្រាកនៅមន្ទីរពេទ្យ
- ថ្លៃសម្រាប់ការវះកាត់
- សេវាគ្រូពេទ្យពិនិត្យតាមដានប្រចាំថ្ងៃ
- សេវាផ្សេងៗមុនពេលចូលសម្រាកនៅមន្ទីរពេទ្យ
- សេវាផ្សេងៗក្រោយពេលចេញពីសម្រាកនៅមន្ទីរពេទ្យ
- សេវាព្យាបាលលើគ្រោះថ្នាក់បណ្តាលឱ្យរងបួសធ្មេញ
- សេវាចំណាយការព្យាបាលសង្គ្រោះបន្ទាន់លើគ្រោះថ្នាក់ចៃដន្យ
- ថ្លៃសម្រាប់ការវះកាត់ខ្នាតធំ
- រថយន្តសង្គ្រោះបន្ទាន់
- ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃនៅមន្ទីរពេទ្យរដ្ឋ
រយៈពេលនៃការធានារ៉ាប់រង
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ កញ្ចប់ធានារ៉ាប់រងដែលបានជ្រើសរើស ដែនកំណត់ភូមិសាស្រ្ត ចំនួននិយោជិត អាយុ ស្ថានភាពសុខភាព និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ការជូនដំណឹងអំពីការទាមទារសំណង
- នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង៣០ថ្ងៃ (សាមសិបថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
- លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃដែលលោកអ្នកត្រូវបានអនុញាត្តឱ្យចេញពីមន្ទីពេទ្យ ឬសម្រាកបន្ថែមទៀតដែលអនុញ្ញាតដោយក្រុមហ៊ុនធានារ៉ាប់រងជាលាយលក្ខណ៍អក្សរ។ - រយៈពេលរង់ចាំ
សិទ្ធិទទួលបានអត្ថប្រយោជន៍របស់លោកអ្នកក្រោមបណ្ណសន្យារ៉ាប់រងនេះ នឹងចាប់ផ្តើមមានសុពលភាពក្រោយរយៈពេលសាមសិប(៣០)ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រង លើកលែងតែករណីរងរបួសដោយគ្រោះថ្នាក់។ - ជំងឺដែលមានស្រាប់មុនការធានា (Pre-existing Conditions)
របួស ឬជំងឺណាមួយដែលអ្នកត្រូវបានធានារ៉ាប់រង (ប្រសិនបើមាន) បានទទួលការប្រឹក្សា ការព្យាបាលវេជ្ជសាស្រ្ត រោគវិនិច្ឆ័យ ការថែទាំ ឬសេវាកម្ម ឬបានប្រើប្រាស់ឱសថតាមវេជ្ជបញ្ជាក្នុងរយៈពេលដប់ពីរ(១២)ខែ មុនសុពលភាពកាលបរិច្ឆេទនៃការធានារ៉ាប់រងសម្រាប់សមាជិកនោះ។ - ប្រភេទជំងឺរ៉ាំរ៉ៃ (Specified Illness)
ភាពពិការភាព និងផលវិបាកពាក់ព័ន្ធរបស់វាដូចមានចែងខាងក្រោម ដែលកើតឡើងក្នុងរយៈពេល ១២០ ថ្ងៃដំបូងនៃការធានារ៉ាប់រងរបស់បុគ្គលដែលបានធានារ៉ាប់រង:- ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង;
- ជំងឺដុំពកសាច់គ្រប់ប្រភេទ, ជំងឺមហារីក, ជំងឺដុំគីស, ជំងឺដុំពក, ជំងឺដុះសាច់ (polys), ជំងឺគ្រួសក្នុងតម្រងនោមនិងប្រព័ន្ធទឹកប្រមាត់;
- ជំងឺត្រចៀកទាំងសងខាង ច្រមុះ (រួមទាំងប្រហោងឆ្អឹង) និងបំពង់ក។
- ជំងឺក្លនលូន(Hernias), ជំងឺឫសដូងបាត(hemorrhoids), ជំងឺដំបៅស៊ីរូង(fistulae), ជំងឺទឹកដក់ក្នុងថង់ពងស្វាស(hydrocele), ជំងឺពងកោប (varicocele);
- ជំងឺដុះសាច់ស្បូន(endometriosis) រួមទាំងជំងឺនៃប្រព័ន្ធបន្តពូជ;
- ឈឺឆ្អឹងខ្នង (រួមទាំងទ្រនាប់ឆ្អឹងខ្នង disc) និងឈឺជង្គង់។
- លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រ សម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានានៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
- ជំងឺដែលមានស្រាប់មុនការធានា
- ជំងឺរ៉ាំរ៉ៃដែលកើតឡើងក្នុងអំឡុងពេល ១២០ ថ្ងៃដំបូងនៃការបន្តការធានា
- រយៈពេលរង់ចាំ - កត្តាសុខភាព ឬរាងកាយណាមួយដែលកើតឡើងក្នុងរយៈពេល ៣0 ថ្ងៃដំបូងនៃការធានារបស់អ្នកត្រូវបានធានារ៉ាប់រង
- ជំងឺពីកំណើត - ការព្យាបាល ឬការវះកាត់ណាមួយសម្រាប់ភាពមិនប្រក្រតី ឬខូចទ្រង់ទ្រាយពីកំណើត រួមទាំងកត្តាតំណពូជ
- ការកែសម្ផស្ស ឬការវះកាត់កែរាងកាយ ការពិនិត្យភ្នែក ការព្យាបាលធ្មេញ ការមានផ្ទៃពោះ ការសម្រាលកូន ការរលូតកូន ការរំលូតកូន
- ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងជំងឺដែលទាក់ទងនឹងមេរោគអេដស៍(AIDS/HIV)
- ការធ្វើអត្តឃាត ប៉ុនប៉ងធ្វើអត្តឃាត ឬមានចេតនាធ្វើឱ្យខ្លួនឯងមានរបួស ខណៈពេលដែលមិនមានស្មារតី ឬវិកលចរិត។
- ការបំភាយសារធាតុវិទ្យុសកម្ម ឬការចម្លងរោគដោយវិទ្យុសកម្មចេញពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែ
- សង្គ្រាម ការធ្វើបាតុកម្ម កុបកម្ម និងចលាចលស៊ីវិល សកម្មភាពឧក្រិដ្ឋកម្ម ឬភេរវកម្ម
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
- គ្មានពាក្យបណ្តឹងទាមទារសំណង រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១០) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយលើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។