PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងភាពមិនស្មោះត្រង់របស់និយោជិត


តើផលិតផលនេះគឺជាអ្វី?

បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់សំណងដល់លោកអ្នក ចំពោះការខាតបង់ណាមួយបណ្តាលមកពីសកម្មភាពនៃការក្លែងបន្លំ ឬភាពមិនស្មោះត្រង់របស់និយោជិតរបស់អ្នក។


តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងនេះធានាលើការខាតបង់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់របស់លោកអ្នកដោយសារសកម្មភាពនៃ ការក្លែងបន្លំ ឬភាពមិនស្មោះត្រង់របស់និយោជិតរបស់អ្នក ដែលជាប់ពាក់ព័ន្ធនឹងតួនាទី និងកាតព្វកិច្ចរបស់និយោជិតនោះ៖

  • - អំឡុងពេលនៃការធានារ៉ាប់រង
  • - ក្នុងអំឡុងពេលនៃការបំពេញការងាររបស់និយោជិតនោះ
  • - ក្នុងអំឡុងពេល ឬក្នុងរយៈពេល ៦ ខែបន្ទាប់ពីរយៈពេលនៃការធានារ៉ាប់រង ឬក្នុងរយៈពេល ៦ ខែបន្ទាប់ពីការស្លាប់ ការបញ្ឈប់ពីការងារ ឬការចូលនិវត្តន៍របស់និយោជិតនោះ ពោលគឺករណីណាណាមួយដែលកើតមុន។

ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងបន្ថែម បណ្ណសន្យារ៉ាប់រងនេះនឹងទទួលបានការធានាបន្ថែមលើថ្លៃឈ្នួលសវនករខាងក្រៅ និងរបាយការណ៍គណនី ដើម្បីរៀបរាប់លម្អិតអំពីការខាតបង់ និងភស្តុតាងដែលបញ្ជាក់ពីការខាតបង់។


តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

ការខាតបង់ផ្នែកហិរញ្ញវត្ថុណាមួយដោយផ្ទាល់ទៅលើលោកអ្នក ដោយសារតែទង្វើនៃការក្លែងបន្លំ ឬភាពមិនស្មោះត្រង់ដែលប្រព្រឹត្តដោយនិយោជិតរបស់លោកអ្នកដែលមានឈ្មោះនៅក្នុងបណ្ណសន្យារ៉ាប់រង។


រយៈពេលនៃការធានា

បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រងអាចប្រែប្រួលអាស្រ័យលើ ៖

  • ប្រភេទអាជីវកម្មរបស់អ្នកត្រូវបានធានារ៉ាប់រង
  • ប្រភេទមុខងារ តួនាទីរបស់និយោជិតត្រូវបានធានារ៉ាប់រង
  • ចំនួននិយោជិតត្រូវបានធានារ៉ាប់រង
  • ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
  • ប្រភេទនៃប្រព័ន្ធបច្ចេកវិទ្យាដែលបានប្រើប្រាស់ក្នុងការតាមដាន និងគ្រប់គ្រងអាជីវកម្មរបស់លោកអ្នកដើម្បីការពារការបាត់បង់
  • ប្រវត្តិនៃការទាមទារសំណង
  • លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង

តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង
    ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងត្រូវបានប្រើសម្រាប់ការទាមទារសំណងណាមួយ និងចំនួនទាមទារសំណងសរុបក្នុងអំឡុងពេលនៃការធានារ៉ាប់រង។
    លោកអ្នកត្រូវប្រាកដថាចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងជាចំនួនមួយដែលសមរម្យស្របតាមប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។
  • មូលដ្ឋាននៃការធានារ៉ាប់រង
    លោកអ្នកអាចជ្រើសរើសមូលដ្ឋាននៃការធានារ៉ាប់រងដូចខាងក្រោម៖
      • មានឈ្មោះ - លោកអ្នកនឹងត្រូវផ្តល់ឈ្មោះ និងមុខងាររបស់និយោជិតដែលលោកអ្នកចង់បានការធានារ៉ាប់រង។
      • គ្មានឈ្មោះ - លោកអ្នកនឹងត្រូវផ្តល់ចំនួន និងប្រភេទនៃនិយោជិតដែលលោកអ្នកចង់បានការធានារ៉ាប់រង។
  • ការជូនដំណឹងអំពីការទាមទារសំណង
    - នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងភ្លាមៗឱ្យបានឆាប់រហ័ស។
    - លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង៣ខែ ចាប់ពីថ្ងៃជូនដំណឹង។
  • កម្រិតទឹកប្រាក់មិនធ្វើសំណង
    កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។
  • លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
    បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងនេះមិនធានាលើ៖

  1. ប្រសិនបើមានការផ្លាស់ប្តូរប្រភេទអាជីវកម្មរបស់លោកអ្នកដោយមិនមានការយល់ព្រមពីក្រុមហ៊ុនធានារ៉ាប់រង
  2. សកម្មភាពណាមួយនៃការក្លែងបន្លំ ឬភាពមិនស្មោះត្រង់ដែលមិនត្រូវបានប្រព្រឹត្តដោយនិយោជិតដែលត្រូវបានធានាក្នុងអំឡុងពេលធានារ៉ាប់រង ឬមិនត្រូវបានរកឃើញក្នុងអំឡុងពេលធានារ៉ាប់រង ឬមិនត្រូវបានរកឃើញក្នុងរយៈពេល ៦ ខែបន្ទាប់ពីការស្លាប់ ការបញ្ឈប់ពីការងារ ឬការចូលនិវត្តន៍របស់និយោជិតនោះ
  3. ប្រសិនបើតួនាទី ឬលក្ខខណ្ឌការងាររបស់និយោជិតត្រូវបានផ្លាស់ប្តូរ ឬប្រាក់បៀវត្សរបស់និយោជិតត្រូវបានកាត់បន្ថយ
  4. ការផ្តល់សំណងច្រើនជាងមួយដង សម្រាប់និយោជិតណាមួយ
  5. ការបាត់បង់ណាមួយ បន្ទាប់ពីការផុតកំណត់នៃរយៈពេលដប់ពីរ (១២) ខែ លើកលែងតែការទាមទារសំណងត្រូវបានជាប់គាំងក្នុងដំណើរការកាត់ក្តី ឬដោយដំណើរការមជ្ឈត្តកម្ម
  6. ប្រសិនបើវិធានការប្រុងប្រយ័ត្ន និងការត្រួតពិនិត្យ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃកំណត់ត្រា ឬរបាយការណ៍គណនី មិនត្រូវបានអនុវត្តត្រឹមត្រូវ
  7. ការបាត់បង់ដែលអ្នកត្រូវបានធានារ៉ាប់រងមិនអាចពន្យល់ ឬបកស្រាយអំពីហេតុផលនៃការបាត់បង់នោះ ឬមិនមានការកត់ត្រាគ្រប់គ្រាន់នៅក្នុងបញ្ជីសារពើភ័ណ្ឌ
  8. សង្គ្រាម សង្គ្រាមស៊ីវិល សកម្មភាពភេរវកម្ម
  9. ខចែងស្តីអំពីការដាក់កំហិតទណ្ឌកម្ម និងករណីមិនធានា (LMA3100)

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?

  • មានការប្រើប្រាស់ផលិតផលធានារ៉ាប់រងទ្រព្យសម្បត្តិជាមួយក្រុមហ៊ុនយើងខ្ញុំ
  • មានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម
  • គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១0) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។ ។


ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។