បណ្ណសន្យារ៉ាប់រងភារៈទទួលខុសត្រូវទូទៅលើតតិយជន
តើផលិតផលនេះគឺជាអ្វី?
ផលិតផលធានារ៉ាប់រងនេះផ្ដល់ការធានាចំពោះការទទួលខុសត្រូវស្របច្បាប់របស់លោកអ្នក សម្រាប់ការខូចខាតទ្រព្យសម្បត្តិ ឬរបួសរូបរាងកាយ រួមទាំងមរណភាពរបស់តតិយជន ដែលកើតឡើងដោយសារហេតុការណ៍/គ្រោះថ្នាក់ដែលបង្កឡើងដោយអាជីវកម្មរបស់លោកអ្នក។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
កិច្ចសន្យាធានារ៉ាប់រងនេះទូទាត់សំណងជូនលោកអ្នក នូវរាល់ទឹកប្រាក់ទាំងអស់ រួមទាំងថ្លៃសេវា និងការចំណាយនានា ដែលលោកអ្នកត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងការធ្វើសំណង ដែលពាក់ព័ន្ធនឹង ឬកើតឡើងពីរបួសរូបរាងកាយ ឬមរណភាពរបស់បុគ្គលណាម្នាក់ និង/ឬការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ ដែលកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រង ដែលដើមហេតុបង្កឡើងដោយ ឬជាប់ទាក់ទងនឹង៖
- ភារៈទទួលខុសត្រូវទូទៅលើតតិយជន
អាជីវកម្មរបស់លោកអ្នក នៅទីតាំងដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃកិច្ចសន្យាធានារ៉ាប់រង។ - ភារៈទទួលខុសត្រូវលើផលិតផល
ទំនិញ ឬផលិតផល (រួមទាំងប្រអប់ឬធុងដាក់ទំនិញ និង/ឬការវេចខ្ចប់ និង/ឬការចង្អុលបង្ហាញ និង/ឬការណែនាំ និង/ឬខិត ប័ណ្ណ និង/ឬស្លាក និង/ឬស្នាដៃសំណេរណាមួយ) ដែលត្រូវបានរចនា ផលិត សាងសង់ ផ្លាស់ប្តូរ ជួសជុល ដោះស្រាយ ផ្តល់សេវា ព្យាបាល លក់ ផ្គត់ផ្គង់ ឬចែកចាយដោយ ឬតំណាងឱ្យលោកអ្នក ពាក់ព័ន្ធនឹងអាជីវកម្មរបស់លោកអ្នក។
តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?
ផ្តល់ជូនការធានាលើចំនួនទឹកប្រាក់សរុបដែលជាការទទួលខុសត្រូវផ្លូវច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង ក្នុងការទូទាត់សំណង សម្រាប់ការខូចខាតទ្រព្យសម្បត្តិ ឬរបួសរាងកាយ (រួមទាំងការស្លាប់) ចំពោះភាគីតតិយជន ដែលបណ្តាលមកពីឧបត្ដិហេតុកើតឡើងពីអាជីវកម្មរបស់លោកអ្នក និងកើតឡើងនៅក្នុងទីតាំងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចដែលបានបង្ហាញនៅក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។
រយៈពេលនៃការធានា
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រងដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើប្រភេទនៃអាជីវកម្ម ដែនកំណត់នៃការទទួលខុសត្រូវ ការបន្ថែមការធានា និងការប៉ាន់ចំណូលប្រចាំឆ្នាំ ប្រវត្តិនៃការទាមទារសំណង និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ដែនកំណត់នៃការទទួលខុសត្រូវ
ដែនកំណត់នៃការទទួលខុសត្រូវ ដែលលោកអ្នកត្រូវសម្រេចចិត្តក្នុងការដាក់ធានាត្រូវផ្អែកលើទំហំនៃភារៈទទួលខុសត្រូវ ដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក និងតម្រូវការធានារ៉ាប់រងដែលទាមទារដោយម្ចាស់គម្រោង/អ្នកបញ្ជាទិញ។ - ការជូនដំណឹងអំពីការទាមទារសំណង
ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងដែលនាំឱ្យមានការទាមទារសំណង នោះលោកអ្នកត្រូវជូនដំណឹងជាលាយ លក្ខណ៍អក្សរមកក្រុមហ៊ុនធានារ៉ាប់រងភ្លាមៗ។ លោកអ្នកមិនត្រូវព្រមព្រៀង ព្រមផ្ដល់ សន្យា ឬបង់ថ្លៃការខូចខាតណាមួយចំពោះតតិយជនដោយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនធានារ៉ាប់រងឡើយ។ - កម្រិតទឹកប្រាក់មិនធ្វើសំណង
កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
កិច្ចសន្យាធានារ៉ាប់រងនេះមិនរាប់បញ្ចូលការទាមទារសំណង ឬការទទួលខុសត្រូវណាមួយដូចខាងក្រោម៖ -
- ដល់ជនណាម្នាក់ ដែលកើតចេញពីការងារ និងក្នុងអំឡុងពេលនៃម៉ោងការងាររបស់អ្នកត្រូវបានធានារ៉ាប់រង។
- ចំពោះការខូចខាតទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលត្រូវបានប្រើប្រាស់ ឬជួលឱ្យអ្នកត្រូវបានធានារ៉ាប់រង ឬនៅក្នុងការថែទាំ ការថែរក្សា និងការគ្រប់គ្រងរបស់អ្នកត្រូវបានធានារ៉ាប់រង;
- ដែលបណ្តាលមកពីកម្មសិទ្ធិ ឬប្រតិបត្តិការដោយ ឬក្នុងនាមអ្នកត្រូវបានធានារ៉ាប់រងលើយានយន្តដែលដំណើរការដោយគ្រឿងម៉ាស៊ីន ដែលតម្រូវឱ្យមានការធានារ៉ាប់រង ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសកម្ពុជា ឬច្បាប់ប្រហាក់ប្រហែលនេះ ឬឧប្បតិ្តហេតុណាមួយដែលត្រូវបានធានានៅក្នុងកិច្ចសន្យាធានារ៉ាប់រងលើយានយន្ត។
- ដែលកើតចេញពីការប្រើប្រាស់ ឬប្រតិបត្តិការរបស់នាវាទឹក ឬយន្តហោះ ដោយអ្នកត្រូវបានធានារ៉ាប់រង។
- កើតឡើងចេញពីលក្ខខណ្ឌនៃការធ្វើសំណងចំពោះការខូចខាតណាមួយនៃការរំលោភបំពានកិច្ចសន្យា (liquidated damage) ការផាកពិន័យ ឬការធានាអះអាង ឬភារៈទទួលខុសត្រូវស្ថិតនៅក្រោមការធានាអះអាងលើគុណភាពនិងប្រសិទ្ធភាពនៃផលិត ផលរបស់អ្នកត្រូវបានធានារ៉ាប់រង។
- ដែលបណ្តាលមកពី ឬកើតឡើងពីទ្រព្យសម្បត្តិដែលបានផលិត កែច្នៃ លក់ ផ្គត់ផ្គង់ ជួសជុល ឬដំឡើងណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង ឬ រាល់រចនាសម្ព័ន្ធ ឬកិច្ចសន្យាការងារដោយ រួមទាំងសម្ភារដែលមានរាប់បញ្ចូល។
- ចំពោះការខូចខាតទ្រព្យសម្បត្តិដែលប៉ះពាល់ដល់សេវាកម្មនៅក្រោមដី លុះត្រាតែមុនពេលចាប់ផ្ដើមការងារណាមួយ អ្នកត្រូវបានធានារ៉ាប់រងបានសាកសួរព័ត៌មានជាលាយលក្ខណ៍អក្សរនូវរាល់សេវាកម្មនៅក្រោមដីទាំងនោះ និងបានទទួលការឆ្លើយតបជាលាយលក្ខណ៍អក្សរវិញផងដែរ។
- ចំពោះការខូចខាតទ្រព្យសម្បត្តិដែលប៉ះពាល់ដល់ប្រេងឥន្ទនៈ ឧស្ម័ន ទឹក ឬវត្ថុផ្សេងទៀត ឬធនធានដទៃទៀត ឬសម្រាប់ថ្លៃដើម និងការចំណាយ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយកុំឱ្យមាននៅលើផ្ទៃផែនដី នូវប្រេង ឧស្ម័ន ទឹក ឬវត្ថុផ្សេងទៀត ឬធនធានដទៃទៀត។
- កើតឡើងដោយសារការបាត់បង់អត្ថប្រយោជន៍ពីការប្រើប្រាស់ទ្រព្យសម្បត្តិរូបី ដែលមិនបានបាក់បែក ឬខូចរូបរាង ឬត្រូវបានបំផ្លាញនោះទេ ដែលបណ្តាលមកពី (១) ការពន្យារពេល ឬមានភាពខ្វះខាតក្នុងការអនុវត្តនៃកិច្ចសន្យាណាមួយ ឬកិច្ចព្រមព្រៀងណាមួយ ដោយ ឬតាងនាមឱ្យអ្នកត្រូវបានធានារ៉ាប់រង ឬ (២) ការបំពេញការងារមិនបានសម្រេចដោយ និង/ឬតាងនាមឱ្យអ្នកត្រូវបានធានារ៉ាប់រង ដើម្បីសម្រេចនូវកម្រិតការងារ គុណភាព ភាពសមរម្យ ឬភាពគង់វង្ស ដែលត្រូវបានធានា ឬតំណាងដោយ និង/ឬតាងនាមឱ្យអ្នកត្រូវបានធានារ៉ាប់រង។
- សម្រាប់របួសរូបរាងកាយ ការខូចខាតទ្រព្យសម្បត្តិ ឬការខាតបង់ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការផ្ដល់ ឬមិនបានផ្ដល់ សេវាវិជ្ជាជីវៈណាមួយ។
- ចំពោះការខូចខាតទ្រព្យសម្បត្តិដែលប៉ះពាល់ដល់អណ្តូង ឬប្រហោងណាមួយដែលបានខួងដោយ ឬ ជំនួសឱ្យអ្នកត្រូវបានធានារ៉ាប់រង និង/ឬ អណ្តូង ឬប្រហោងណាមួយនោះស្ថិតក្រោមការថែរក្សា ការពារ ឬត្រួតពិនិត្យដោយអ្នកត្រូវបានធានារ៉ាប់រង ដែលអ្នកត្រូវបានធានារ៉ាប់រង អាចនឹងត្រូវទទួលខុសត្រូវ ហើយរាល់ថ្លៃ ឬការចំណាយដែលត្រូវបានប្រើសម្រាប់ការជីកឡើងវិញ ឬស្ដារអណ្តូង ឬប្រហោងឡើងវិញ ឬផ្លាស់ប្ដូរអណ្តូង ឬប្រហោងឡើងវិញ។
- ចំពោះការខូចខាតទ្រព្យសម្បត្តិដែលប៉ះពាល់ដល់ឧបករណ៍ខួង បំពង់ទុយោ បំពង់ដែកការពារ ផ្លែខួង បំពង់បូម ខួង ឬម៉ាស៊ីនដែលប្រើសម្រាប់ជីកអណ្ដូង ឬឧបករណ៍ដទៃទៀត នៅខាងក្រោមផ្ទៃនៃផែនដី នៅក្នុងអណ្តូង ឬប្រហោងណាមួយ ដែលត្រូវបានខួងដោយ ឬជំនួសឱ្យអ្នកត្រូវបានធានារ៉ាប់រង និង/ឬ អណ្តូង ឬប្រហោងណាមួយដែលស្ថិតក្រោមការថែរក្សា ការពារ ឬត្រួតពិនិត្យដោយអ្នកត្រូវបានធានារ៉ាប់រង។
- ចំពោះថ្លៃ ឬការចំណាយនៃការត្រួតពិនិត្យ ឬថែទាំអណ្តូង និង/ឬ ប្រហោង និង/ឬ ការចំណាយដែលប្រើសម្រាប់ការពន្លត់អគ្គិភ័យនៅក្នុង ឬកើតចេញពីអណ្តូង និង/ឬ ប្រហោង ឬ ថ្លៃ ឬការចំណាយដែលប្រើសម្រាប់ការខួងអណ្តូង និង/ឬប្រហោងបន្ថយសម្ពាធទឹក។
- ចំពោះថ្លៃ ឬការចំណាយសម្រាប់ការយកចេញនូវកម្ទេចកម្ទី ឬសំរាមដែលបណ្តាលមកពីការឆាបឆេះ រណ្តៅភ្លើង អគ្គិភ័យ ឬការបាត់បង់ការគ្រប់គ្រងនៃអណ្តូង និង/ឬ ប្រហោងដែលកំពុងត្រូវបានខួងដោយ ឬជំនួសឱ្យអ្នកត្រូវបានធានារ៉ាប់រង និង/ឬ អ្នកត្រូវបានធានារ៉ាប់រងអាចនឹងត្រូវទទួលខុសត្រូវ និង/ឬស្ថិតក្រោមការថែរក្សា ការពារ ឬត្រួតពិនិត្យរបស់អ្នកត្រូវបានធានារ៉ាប់រង។
- កើតឡើងដោយសារការបំពុល ឬការចម្លងមេរោគដោយមានការលេចជ្រាប ការបំពុល ឬការចម្លងរោគ ឬ មកពីការបោះចោល ឬ ការចាក់ចោលកាកសំណល់ និងចំណាយលើការយកចេញ ការបំផ្លាញចោល ឬការសម្អាតការលេចជ្រាប ការបំពុល ឬសារធាតុបំពុលផ្សេងៗ។
- កើតឡើងដោយសារ ឬ ជាប់ពាក់ព័ន្ធជាមួយនឹង៖
- ការវាយកម្ទេច តែមិនសំដៅលើការយកឧបករណ៍ប្រើដោយដៃមកវាយកម្ទេច និងមិនសំដៅលើសំណង់ដែលមានកម្ពស់មិនលើសពី៥ម៉ែត្រនោះទេ ដែលនិយោជិតបានផ្តល់សេវាឱ្យអ្នកត្រូវបានធានារ៉ាប់រង នៅពេលដែលគម្រោងការងារនោះក៏ជាផ្នែកមួយនៃកិច្ចសន្យាសាងសង់ ការកែប្រែ ឬការជួសជុលដែលត្រូវបានធ្វើឡើងដោយអ្នកត្រូវបានធានារ៉ាប់រង។
- ការសាងសង់ ការកែប្រែ ឬ ការជួសជុលស្ពាន ប៉ម កំពូលស្រួច បំពង់ផ្សែង ឡរំលាយលោហៈធាតុ ស្ពានឆ្លងកាត់ជ្រលងភ្នំ ឬអណ្ដូងរ៉ែ
- ការបុកគ្រឹះ ការជីករូងក្រោមដី ឬការគាស់យកថ្ម
- ការប្រើប្រាស់គ្រឿងផ្ទុះសម្រាប់គោលបំណងណាមួយ
- ការជីកក្រោមដីជម្រៅ ៣ម៉ែត្រ
- ការងារដែលត្រូវបានធ្វើឡើងនៅកម្ពស់លើសពី ១៥ម៉ែត្រ
- ការរក្សាទុក និង/ឬ ការយកចេញនូវសារធាតុពុល (asbestos) និង/ឬ វត្ថុធាតុដទៃទៀត ឬ សមាសធាតុដទៃទៀតដែលលាយឡំជាមួយនឹងសារធាតុពុល (asbestos) ឬ
- ការរងរបួសលើរូបរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ ដែលរងការខូចខាតដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្ដាលមកពីសារធាតុពុលភាយចេញពីឧស្សាហកម្មនាំឱ្យបំពុលដល់បរិស្ថាន (Poly-chlorinated Biphenyl and Silica)
- សង្គ្រាមឈ្លានពាននៃអរិយភាពពីសត្រូវបរទេស សង្គ្រាមស៊ីវិល ការប្រឆាំងនឹងរដ្ឋាភិបាល បដិវត្តន៍ ការបះបោរ ការប្រើអំណាចយោធា ឬការដណ្តើមអំណាច ឬការរឹបអូស ឬ ជាតូបនីយកម្ម ឬជាការទាមទារ ឬ ការសាយភាយពីវិទ្យុសកម្ម ឬការចម្លងរោគដោយធាតុវិទ្យុសកម្មពីចំហេះនុយក្លេអ៊ែរ ឬពីកាកសំណល់នុយក្លេអ៊ែរពីការឆេះនៃចំហេះនុយក្លេអ៊ែរនោះ។
- បង្កឡើងដោយចេតនា ឬការប៉ុនប៉ងណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង ឬនិយោជិតណាម្នាក់របស់អ្នកត្រូវបានធានារ៉ាប់រង ប្រតិបត្តិការនៅក្នុងមុខតំណែងជានាយកគ្រប់គ្រង ឬជាអ្នកដឹកនាំ
- ដែលកើតចេញពីរោងចក្រនៅលើគោក/ឆ្នេរ ដែលចម្រាញ់ប្រេងឥន្ទនៈ ប្រេង ឬ គ្រឿងចក្រគីមី និងរាល់ការដំឡើងនៅក្នុងបរិវេណនោះ។
- ដែលកើតចេញពីការរងរបួសលើរូបរាងកាយ ឬជំងឺរបស់បុគ្គលណាម្នាក់ ក្នុងការផ្ដល់សេវាកម្មឱ្យអ្នកត្រូវបានធានារ៉ាប់រង ដែលបណ្ដាលមកពីជំងឺនៅកន្លែងការងារ និង/ឬ ឧស្សាហកម្ម និង/ឬ ការរងរបួសជាបន្តបន្ទាប់របស់បុគ្គលណាម្នាក់ ដោយសារតែជំងឺនៅកន្លែងការងារ និង/ឬ ឧស្សាហកម្ម ដែលកើតឡើងម្ដងបន្តិចៗ។
- សម្រាប់ការខូចខាតទ្រព្យសម្បត្តិដែលរងការខូចខាតដោយផ្ទាល់ ឬដោយប្រយោលដែលបណ្តាលមកពីការបាក់ស្រុត ឬទម្រណាមួយមិនរឹងមាំ ដែលកើតឡើងដោយសារអាជីវកម្ម ឬប្រតិបត្តិការរបស់អ្នកត្រូវបានធានារ៉ាប់រង។
- រាល់ការបាត់បង់ ឬការទទួលខុសត្រូវណាមួយដែលកើតឡើងពីចំណុចខាងក្រោម៖
- ការខកខានចុះកិច្ចសន្យា រួមបញ្ចូលទាំងតែមិនកំណត់ចំពោះគ្រប់ទម្រង់ទាំងអស់នៃការមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា ការនាំចូល និង/ឬ ការហាមឃាត់ការនាំចេញ ការមិនផ្តល់សច្ចាប័ន ការវេររូបិយបណ្ណប្ដូរប្រាក់ ការលុបចោល បណ្ណបំណុល និងបណ្ណធានា និងសំណងចំពោះករណីប្រធានស័ក្ដិ។
- ការខកខាន ឬការពន្យារពេលក្នុងការប្រគល់ ឬផ្គត់ផ្គង់សេវានានាចំពោះទ្រព្យសម្បត្តិ លុះត្រាតែមានការខូចខាតទ្រព្យសម្បត្តិណាមួយដោយផ្ទាល់ ឬ
- រាល់មធ្យោបាយនៃការធានាផ្នែកហិរញ្ញវត្ថុ អ្នកធានា និងសំណងលើឥណទាន។
- អ្នកស្នើសុំធានារ៉ាប់រងតម្រូវឱ្យមានការប្រើប្រាស់ផលិតផលធានារ៉ាប់រងទ្រព្យសម្បត្តិជាមួយក្រុមហ៊ុនយើងខ្ញុំ
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១0) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។