PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងលើចោរកម្ម


តើផលិតផលនេះគឺជាអ្វី?

បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់ការទូទាត់សំណងជូនលោកអ្នក ប្រសិនបើទ្រព្យសម្បត្តិធានាទទួលរងការបាត់បង់ ឬខូចខាតដែលបណ្តាលមកពីចោរកម្មដោយប្រើកម្លាំង និងអំពើហិង្សា ចូលទៅក្នុង ឬចេញមកពីបរិវេណធានារ៉ាប់រង។


តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងនេះផ្តល់ការធានារ៉ាប់រងលើ៖

    • ការបាត់បង់ផ្នែកណាមួយនៃទ្រព្យសម្បត្តិរបស់លោកអ្នក នៅក្នុងបរិវេណធានារ៉ាប់រង៖
      1. បណ្តាលមកពីចោរកម្មដោយប្រើកម្លាំង និងអំពើហិង្សា ចូលទៅក្នុង ឬចេញមកពីបរិវេណធានារ៉ាប់រង ប្រព្រឹត្តដោយបុគ្គលណាម្នាក់ (ក្រៅពីនិយោជិតរបស់អ្នកត្រូវបានធានារ៉ាប់រង)។
      2. បង្កឡើងដោយអំពើប្លន់ប្រដាប់អាវុធ ឬអំពើប្លន់ដោយហិង្សា
    • ការខូចខាតទ្រព្យសម្បត្តិត្រូវបានធានា ឬនៅក្នុងបរិវេណធានារ៉ាប់រងរបស់លោកអ្នក ដែលបណ្តាលមកពីចោរកម្ម ឬការប៉ុនប៉ងណាមួយ រហូតដល់ ៥% នៃចំនួនទឹកប្រាក់ធានាសរុប ឬ១,០០០ ដុល្លារអាមេរិក ឬុមួយណាទាបជាង។

តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ មានដូចជា សន្និធិ វត្ថុធាតុដើម និងផលិតផលសម្រេច សម្ភារៈការិយាល័យ ម៉ាស៊ីននិងឧបករណ៍ផ្សេងៗទៀតជាដើម ដូចដែលបានរៀបរាប់លម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង និងស្ថិតនៅទីតាំងហានិភ័យដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។


រយៈពេលនៃការធានា

បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ៖

  • ប្រភេទនៃអាជីវកម្ម / មុខងារ របស់អ្នកត្រូវបានធានារ៉ាប់រង
  • ប្រភេទទ្រព្យសម្បត្តិ / ទំនិញ ដែលត្រូវបានធានារ៉ាប់រង
  • ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង (មូលដ្ឋានតម្លៃពេញ ឬតម្លៃបាត់បង់ដំបូង)
  • ប្រភេទសំណង់អគារ
  • ប្រព័ន្ធសុវត្តិភាពផ្សេងៗដែលដំឡើងនៅក្នុងបរិវេណធានាដើម្បីការពារការបាត់បង់
  • ប្រវត្តិនៃការទាមទារសំណង
  • លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង (ប្រសិនបើចាំបាច់)

តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
    លោកអ្នកត្រូវប្រាកដថាទ្រព្យសម្បត្តិដែលត្រូវបានធានារ៉ាប់រងត្រូវមានតម្លៃត្រឹមត្រូវ។ លោកអ្នកអាចជ្រើសរើសយកការធានារ៉ាប់រងទ្រព្យសម្បត្តិរបស់លោកអ្នកដោយផ្អែកលើតម្លៃពេញ ឬតម្លៃបាត់បង់ដំបូង។
      • តម្លៃពេញ៖ មូលដ្ឋាននេះត្រូវបានអនុម័តនៅពេលដែលទ្រព្យសម្បត្តិទាំងមូលរបស់លោកអ្នក អាចត្រូវបានលួចក្នុងពេលតែមួយ។ ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងជាតំណាងឱ្យតម្លៃពេញលេញនៃទ្រព្យសម្បត្តិរបស់លោកអ្នក។
      • តម្លៃបាត់បង់ដំបូង៖ មូលដ្ឋាននេះត្រូវបានអនុម័ត នៅពេលដែលទ្រព្យសម្បត្តិទាំងមូលរបស់លោកអ្នក មិនអាចត្រូវបានលួចក្នុងពេលតែមួយ។ លោកអ្នកត្រូវជ្រើសរើសចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងដែលលោកអ្នកគិតថាអាចមានការបាត់បង់ជាអតិបរមាដែលអាចកើតឡើងក្នុងព្រឹត្តិការណ៍បាត់បង់ណាមួយ។
  • ផលប៉ះពាល់នៃចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងមិនគ្រប់គ្រាន់ (ការធានាក្រោមតម្លៃជាក់ស្តែង)- ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក តិចជាងតម្លៃជាក់ស្តែងនៃទ្រព្យសម្បត្តិ (សម្រាប់មូលដ្ឋានតម្លៃពេញ) ឬតម្លៃដែលបានប្រកាសនៃទ្រព្យសម្បត្តិរបស់លោកអ្នក (សម្រាប់មូលដ្ឋានបាត់បង់ដំបូង) ដែលមានហានិភ័យនៅពេលបាត់បង់ នោះលោកអ្នកត្រូវបានចាត់ទុកថា ធានារ៉ាប់រងនៅក្រោមតម្លៃជាក់ស្តែង ហើយលោកអ្នកត្រូវទទួលរ៉ាប់រងតាមអត្រាសមាមាត្រដោយខ្លួនឯង។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។
  • លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
    ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានារ៉ាប់រង មានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួន ដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។
  • ការជូនដំណឹងអំពីការទាមទារសំណង
    - នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
    - លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។
  • កម្រិតទឹកប្រាក់មិនធ្វើសំណង
    កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។
  • លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
    បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រ សម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖

  • ការបាត់បង់ ឬខូចខាត ដោយជួយជំរុញ ឬនាំមកដោយ ឬក្នុងការឃុបឃិតជាមួយ អ្នកត្រូវបានធានារ៉ាប់រង គ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង និយោជិត អ្នកបម្រើតាមផ្ទះ ឬបុគ្គលណាម្នាក់ដែលរស់នៅស្របច្បាប់ក្នុងបរិវេណធានារ៉ាប់រង
  • ការបាត់បង់ ឬការខូចខាតដែលកើតមានឡើងខណៈពេលដែលបរិវេណធានារ៉ាប់រងគ្មានការប្រើប្រាស់ ឬទុកចោល និងគ្មានការយាមកាម ក្នុងរយៈពេលលើសពីដប់បួន (១៤) ថ្ងៃជាប់ៗគ្នា ឬការប្រើប្រាស់បរិវេណធានារ៉ាប់រងផ្ទុយពីអ្វីដែលបានចែងនៅក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង
  • ការបាត់បង់ ឬការខូចខាត មេដាយ កាក់ប្រាក់ វត្ថុកម្រ រូបចម្លាក់ ស្នាដៃសិល្បៈ សៀវភៅសរសេរដោយដៃ សៀវភៅកម្រ ប្លង់ ទម្រង់ គំរូ ពុម្ព ការរចនា បណ្ណសម្គាល់កម្មសិទ្ធិ សញ្ញាបណ្ណ រូបិយាណត្តិ បណ្ណសន្យាសងប្រាក់ ប្រាក់មូលធនបត្រត្រា ឯកសារសម្គាល់កម្មសិទ្ធិ ឬសៀវភៅពាណិជ្ជកម្ម លើកលែងតែមានបញ្ជាក់ជាពិសេសនៅក្នុងតារាងសង្ខេបនៃបណ្ណសន្យាធានារ៉ាប់រង
  • ការបាត់បង់ ឬការខូចខាតកើតចេញពី កូដកម្ម កុបកម្ម ឬការខូចខាតដោយការព្យាបាទបំផ្លិចបំផ្លាញ
  • ការបាត់បង់ ឬការខូចខាតកើតចេញពីអគ្គិភ័យ ឬការផ្ទុះទោះបីជាបណ្តាលមកពីមូលហេតុអ្វីក៏ដោយ
  • ការបាត់បង់ណាមួយដោយសារតែសកម្មភាពនៃការឆបោក
  • ការបាត់បង់ណាមួយដោយសារតែសកម្មភាពមិនស្របច្បាប់នៃការរំលោភលើសេចក្តីទុកចិត្ត
  • ការបាត់បង់ ឬការខូចខាតណាមួយដែលគ្មានការជូនដំណឹងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃក្រោយពេលកើតហេតុ
  • សង្គ្រាម សង្គ្រាមស៊ីវិល និងសកម្មភាពភេរវកម្ម
  • ហានិភ័យវិទ្យុសកម្ម / ថាមពលនុយក្លេអ៊ែរ

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?

  • មានការធានារ៉ាប់រងលើទ្រព្យសម្បត្តិជាមួយ ក្រុមហ៊ុន ប្រូសួរ អ៊ិនសួរេន
  • គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១០) ថ្ងៃ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។


ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយលើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។