បណ្ណសន្យារ៉ាប់រងលើអាងស្តុក
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យារ៉ាប់រងនេះផ្តល់ការទូទាត់សំណងដល់ការខូចខាត ឬបាត់បង់ចំពោះអាងស្តុករបស់លោកអ្នកដូចជា អាងស្តុកប្រេងដូង ប្រេងឥន្ធនៈ ឧស្ម័ន ដែលបង្កឡើងដោយគ្រោះថ្នាក់ចៃដន្យ ដូចជាការខូចខាតដោយការបុកប៉ះទង្គិច ការផ្ទុះ ការប្រេះបែក ការបែកបាក់ និងការដួលរលំ។ បណ្ណសន្យារ៉ាប់រងនេះក៏ផ្តល់ការធានាផងដែរចំពោះការបាត់បង់សារធាតុស្តុកទុកនៅក្នុងអាង។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
បណ្ណសន្យារ៉ាប់រងនេះផ្តល់ការធានាសម្រាប់ពីរផ្នែក៖
- ការបាត់បង់ឬខូចខាតដល់អាងស្តុក ដែលបណ្តាលមកពីមូលហេតុគ្រោះថ្នាក់ចៃដន្យណាមួយដែលមិនស្ថិតនៅក្នុងករណីមិនធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ
- ការបាត់បង់សារធាតុស្តុកទុកនៅក្នុងអាងណាមួយ បណ្តាលមកពីការខូចខាតចំពោះអាងស្តុក ដែលសំណងត្រូវបានផ្តល់ជូន
តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?
កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ មានដូចជា អាងស្តុក និងសារធាតុស្តុកទុកនៅក្នុងអាង ដូចដែលបានរៀបរាប់លម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង និងស្ថិតនៅទីតាំងហានិភ័យដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។
រយៈពេលនៃការធានា
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រង និងលក្ខខណ្ឌអាចប្រែប្រួលអាស្រ័យលើ ប្រភេទ លក្ខខណ្ឌ(អាយុកាល) និងលក្ខណៈនៃការប្រើប្រាស់អាងស្តុករបស់លោកអ្នក និងសារធាតុដែលស្តុកទុកនៅក្នុងអាង ប្រវត្តិនៃការទាមទារសំណង និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង (ប្រសិនបើចាំបាច់)។
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនី ធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ចំនួនទឹកប្រាក់ដែលត្រូវដាក់ធានា
លោកអ្នកត្រូវតែប្រាកដថាអាងស្តុកទាំងអស់ និងសារធាតុស្តុកទុកនៅក្នុងអាងត្រូវបានធានារ៉ាប់រងក្នុងចំនួនទឹកប្រាក់សមស្រប ។ សម្រាប់អាងស្តុក គឺជាតម្លៃនៃការផ្លាស់ប្តូរអាងស្តុក ដែលត្រូវបានធានា ជាមួយអាងស្តុកថ្មី ដែលមានប្រភេទ និងចំណុះដូចគ្នា ដែលមានន័យថាតម្លៃនៃការផ្លាស់ប្តូរត្រូវរួមបញ្ចូល ឧ. ថ្លៃដឹកជញ្ជូន កាតព្វកិច្ចបង់ពន្ធគយ ប្រសិនបើមាន និងថ្លៃដំឡើងសាងសង់។ សម្រាប់សារធាតុស្តុកទុកនៅក្នុងអាង គឺជាតម្លៃអតិបរមានៃសារធាតុដែលទំនងជាត្រូវបានរក្សាទុកនៅក្នុងអាងស្តុក នៅពេលណាមួយ។ - ការធានារ៉ាប់រងក្រោមតម្លៃជាក់ស្តែង
ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក តិចជាងតម្លៃពិតប្រាកដនៅពេលមានការខូចខាត ឬបាត់បង់ នោះលោកអ្នកត្រូវបានចាត់ទុកថាធានាក្រោមតម្លៃជាក់ស្តែង ហើយលោកអ្នកត្រូវធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលខុសគ្នានោះ។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវបានអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។ លោកអ្នកត្រូវបានចាត់ទុកថាជាអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលលើស ហើយត្រូវទទួលខុសត្រូវលើការខូចខាត ទៅតាមអត្រាសមាមាត្ររបស់ខ្លួន។ - លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានាមានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួនដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។ - ការជូនដំណឹងអំពីការទាមទារសំណង
- នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
- លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។ - កម្រិតទឹកប្រាក់មិនធ្វើសំណង
កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
- ការខូចខាតដល់អាងស្តុកណាមួយ លុះត្រាតែការខូចខាតបែបនេះបង្កការអាក់ខានភ្លាមៗ ឬមិនមានសុវត្ថិភាពក្នុងការបន្តការប្រើប្រាស់។
- កភាពសឹករេចរឹលនៃអាងស្តុក ឬការលេចធ្លាយពីអាងស្តុកដោយសារភាពចាស់ សឹករេចរឹល ច្រែះស៊ី ឬការប្រែប្រួលបន្តិចម្តងៗទៅរកការខូចទ្រង់ទ្រាយ ឡើងប៉ោង ខូចទ្រនាប់ថ្នាំការពារ។
- ការបាត់បង់ ឬការខូចខាតដែលកើតឡើងក្នុងអំឡុងពេលរុះរើ ឬការដំឡើង ឬបណ្តាលមកពី ឬកើតឡើងចេញពីដំណើរការសម្អាត ជួសជុល ឬការធ្វើពិសោធណាមួយ។
- ការខូចខាតចំពោះកញ្ចក់ ស្រោប ឬស្រទាប់ការពារស្រដៀងគ្នាផ្សេងទៀត លុះត្រាតែការខូចខាតបែបនេះកើតឡើងដោយ សារឧបទ្ទវហេតុដែលបណ្តាលឱ្យខូច ដែលជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះទៅលើផ្នែកផ្សេងទៀតនៃអាងស្តុក។
- ការបាត់បង់ ឬខូចខាតដែលបណ្តាលមកពីអគ្គិភ័យ ទោះកើតចេញពីមូលហេតុណាមួយក៏ដោយ ដូចជា រន្ទះ ការផ្ទុះ ការធ្លាក់យន្តហោះ និងការធ្លាក់ឧបករណ៍ ឬវត្ថុផ្សេងៗពីទីអវកាស ការរញ្ជួយដី ការផ្ទុះ ឬហៀរអាងទឹក បរិធាន ឬទុយោទឹក ទឹកជំនន់ ឬចោរកម្ម ឬពីការគម្រាមកំហែងណាមួយ។
- ការខាតបង់ការប្រើប្រាស់អាងស្តុក ឬផលវិបាកបណ្តាលមកពីការបាត់បង់ ឬពីគ្រោះធម្មជាតិទាំងឡាយ។
- ថ្លៃចំណាយលើការដំឡើងអាងស្តុកឱ្យមានកំរិតស្មើគ្នាឡើងវិញ ទោះបណ្តាលមកពីការរលំ បាក់ស្រុត ឬមកពីហេតុការណ៍ផ្សេងពីនេះ។
- ផលវិបាកនៃសង្គ្រាម ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស អរិភាព (ទោះជាសង្គ្រាមត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) សង្រ្គាមស៊ីវិល ឧទ្ទាមកម្ម បដិវត្តន៍ ការដណ្តើមអំណាច ឬការប៉ុនប៉ងដណ្តើមអំណាចដោយយោធា ការបះបោរ កុបកម្ម កូដកម្ម វិធានការបិទខ្ទប់ និងចលាចលស៊ីវិល។
- ហានិភ័យជាតិវិទ្យុសកម្ម និងហានិភ័យថាមពលនុយក្លេអ៊ែរ
- ការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការខូចខាតដោយផ្ទាល់ពីរលកសម្ពាធដែលបង្កឡើងដោយយន្តហោះ និងការធ្លាក់ឧបករណ៍ ឬវត្ថុផ្សេងៗពីទីអវកាស ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងសម្លេង។
- អំពើភេរវកម្ម
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
- អាងស្តុកដែលមានអាយុកាលមិនលើល ២០ ឆ្នាំ
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១0) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។