បណ្ណសន្យារ៉ាប់រងលើការរំខានធុរកិច្ច
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យារ៉ាប់រងនេះផ្តល់ជូនលោកអ្នកនូវការការពារចំពោះការខាតបង់ ផលចំណេញ/ចំណូល/ថ្លៃឈ្នួល/ប្រាក់ចំណេញសុទ្ធ បន្ទុក អចិន្រ្តៃយ៍ ប្រាក់ឈ្នួលផ្អែកលើមូលដ្ឋានទ្វេគុណ និងកំណើនបន្ថែមនៃបន្ទុកចំណាយការងារ ដោយសារការខកខានអាជីវកម្ម ដែលបណ្ដាលមកពីហានិភ័យអគ្គិភ័យ និង/ឬពីហានិភ័យធានារ៉ាប់រងដទៃទៀតដែលបានធានានៅក្រោមបណ្ណសន្យារ៉ាប់រង។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
លោកអ្នកអាចជ្រើសរើសការធានាដូចខាងក្រោមនេះ៖
- ប្រាក់ចំណេញដុល/ប្រាក់ចំណូលដុល/ថ្លៃឈ្នួលដុល/ប្រាក់ចំណេញសុទ្ធ
- បន្ទុកអចិន្ត្រៃយ៍
- ប្រាក់ឈ្នួលផ្អែកលើមូលដ្ឋានទ្វេគុណ (Dual Wages)
- កំណើនបន្ថែមនៃបន្ទុកចំណាយការងារ
- ថ្លៃឈ្នួលសវនករ
នៅពេលដែលមានការបង់បុព្វលាភបន្ថែម បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវទទួលបានការធានាបន្ថែមដូចខាងក្រោម៖
- ការធានារ៉ាប់រងបន្ថែមចំពោះអ្នកផ្គត់ផ្គង់ណាមួយ
- ការធានារ៉ាប់រងបន្ថែមចំពោះអតិថិជនណាមួយ
- ការធានារ៉ាប់រងបន្ថែមលើការខាតបង់ប្រាក់ចំណូលដោយសារតែ មានការហាមឃាត់មិនឱ្យចូលក្នុងបរិវេណដែលធានា
- ការធានារ៉ាប់រងបន្ថែមចំពោះសេវាកម្មសាធារណៈ
- ឃាតកម្ម អត្តឃាត សត្វចង្រៃ ការពុលម្ហូបអាហារ ឬភេសជ្ជៈ ឬការរៀបចំអនាម័យមិនបានល្អ
រយៈពេលនៃការធានា
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង ១ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ៖
- ទំហំទឹកប្រាក់ធានារ៉ាប់រង
- ប្រភេទនៃអាជីវកម្ម / ការប្រើប្រាស់អគារ
- ប្រភេទសំណង់អគារ
- ប្រភេទនៃហានិភ័យដែលលោកអ្នកបានជ្រើសរើសដើម្បីធានា
- ប្រព័ន្ធពន្លត់អគ្គិភ័យដែលមានបំពាក់នៅក្នុងបរិវេណធានា
- ប្រព័ន្ធសុវត្តិភាពផ្សេងៗដែលដំឡើងនៅក្នុងបរិវេណធានាដើម្បីការពារការបាត់បង់
- រយៈពេលនៃការធ្វើសំណង
- ប្រវត្តិនៃការបាត់បង់ ឬខូចខាតកន្លងមក
- លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង (ប្រសិនបើចាំបាច់)
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
- លោកអ្នកអាចធានារ៉ាប់រងលើទឹកប្រាក់ប៉ាន់ស្មាន ដោយផ្អែកលើប្រាក់ចំណេញដុល / ចំណូលដុល / ចំណូលពីការជួលសរុប ក្នុងរយៈពេល ១២ខែមុន ដោយយោងតាមរបាយការណ៍គណនេយ្យរបស់លោកអ្នក បូករួមទាំងប្រាក់ចំណេញដែលបានព្យាករសម្រាប់ឆ្នាំបច្ចុប្បន្នផងដែរ ប្រសិនបើមាន។ ប្រសិនបើចំនួនទឹកប្រាក់ជាក់ស្តែងដែលរកបានក្នុងអំឡុងពេលធានារ៉ាប់រងតិចជាងចំនួនទឹកប្រាក់ប៉ាន់ស្មានដែលបានធានា ការបង្វិលបុព្វលាភត្រឡប់មកវិញតាមសមាមាត្រដែលមិនលើសពីហាសិបភាគរយ (៥០%) នៃបុព្វលាភបណ្ដោះអាសន្នដែលបានបង់ នឹងត្រូវបានអនុញ្ញាតចំពោះភាពមិនដូចគ្នា នៅពេលទទួលបានវិញ្ញាបនបត្រពីសវនកររបស់លោកអ្នក។
- លោកអ្នកត្រូវប្រាកដថាចំនួនទឹកប្រាក់ដែលបានដាក់ធានារ៉ាប់រងគឺគ្រប់គ្រាន់ បើមិនដូច្នោះទេលោកអ្នកត្រូវបានចាត់ទុកថាធានាក្រោមតម្លៃធានារ៉ាប់រង ហើយលោកអ្នកត្រូវធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលខុសគ្នានោះ។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវបានអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។ - ការធានារ៉ាប់រងក្រោមតម្លៃជាក់ស្តែង
ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក តិចជាងតម្លៃជាក់ស្តែង នៅពេលបាត់បង់ នោះលោកអ្នកត្រូវបានចាត់ទុកថាធានារ៉ាប់រងនៅក្រោមតម្លៃជាក់ស្តែង ហើយលោកអ្នកត្រូវធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលខុសគ្នានោះ។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវបានអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។ លោកអ្នកត្រូវបានចាត់ទុកថាជាអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលលើស ហើយត្រូវទទួលខុសត្រូវលើការខូចខាត ទៅតាមអត្រាសមាមាត្ររបស់ខ្លួន។ - លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានារ៉ាប់រង មានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួនដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។ - ការជូនដំណឹងអំពីការទាមទារសំណង
- នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ ថ្ងៃ ចាប់ពីថ្ងៃឧបទ្ទវហេតុ។
- លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។ - កម្រិតទឹកប្រាក់មិនធ្វើសំណង
កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រ សម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
- ក្រុមហ៊ុនធានារ៉ាប់រងមិនទទួលខុសត្រូវដរាបណាការរំខានធុរកិច្ចកើតមានឡើង៖
- ដោយព្រឹត្តិការណ៍ខុសពីធម្មតាបានកើតឡើងក្នុងអំឡុងពេលនៃការរំខាននោះ
- ដោយការដាក់កំហិតដោយអាជ្ញាធរទៅលើការសាងសង់ឡើងវិញ ឬដំណើរការអាជីវកម្ម
- ដោយសារការខ្វះដើមទុនគ្រប់គ្រាន់របស់អ្នកត្រូវបានធានារ៉ាប់រងសម្រាប់ស្តារ ឬជំនួសទ្រព្យសម្បត្តិដែលខូចខាតឱ្យបានទាន់ពេលវេលា
- ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនធានាលើការខាតបង់ ឬការខូចខាត
- ទៅលើទ្រព្យសម្បត្តិដែលបង្កឡើងដោយដំណើរការបំបែកសារធាតុគីមីដោយខ្លួនឯង ការឡើងកម្តៅដោយធម្មជាតិ ឬការឆេះដោយខ្លួនឯង ឬដំណើរការសម្ងួត ឬកម្ដៅដោយខ្លួនឯង
- បង្កឡើងដោយ ឬតាមរយៈ ឬបន្ទាប់ពី៖
- ការដុតទ្រព្យសម្បត្តិតាមការបង្គាប់បញ្ជារបស់អាជ្ញាធរសាធារណៈ
- អគ្គិភ័យពីក្រោមដី
- បង្កឡើងដោយផ្ទាល់ ឬប្រយោល ឬបន្ទាប់ពី ឬបណ្តាលមកពីវត្ថុធាតុដើម សម្រាប់អាវុធនុយក្លេអ៊ែ។
- បង្កឡើងដោយផ្ទាល់ ឬប្រយោល ឬបន្ទាប់ពី ឬបណ្តាលមកពីការសាយភាយវិទ្យុសកម្ម ឬបំពុលដោយវិទ្យុសកម្ម ពីប្រេងឥន្ធនៈនុយក្លេអ៊ែ ឬកាកសំណល់នុយក្លេអ៊ែ ឬពីចំហេះប្រេងឥន្ធនៈនុយក្លេអ៊ែ។
- បង្កឡើងដោយផ្ទាល់ ឬប្រយោល ឬបន្ទាប់ពី ឬបណ្តាលមកពី៖
- ខ្យល់ព្យុះ ព្យុះទីហ្វុង ព្យុះហឺរីកែន ព្យុះថូណាដូ ព្យុះស៊ីក្លូន ឬការយាយីពីបរិយាកាស
- ការផ្ទុះ លើកលែងការបាត់បង់ ឬការខូចខាត ពីការផ្ទុះដោយសារធុងទឹកក្តៅប្រើប្រាស់ក្នុងផ្ទះ ឬឧស្ម័នប្រើប្រាស់សម្រាប់បំភ្លឺ ឬលក្ខណៈគ្រួសារ
- ទឹកជំនន់
- ការបែកធ្លាយ ឬការហៀរចេញនៃធុងទឹក ទរទឹក ឬទុយយោទឹក
- ការបំផ្លិចបំផ្លាញ និងការព្យាបាទ
- សង្រ្គាម ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស ការប្រទូសរ៉ាយ ឬប្រតិបត្តិការដូចសង្រ្គាម ឬសង្រ្គាមស៊ីវិល
- ការបះបោរ ចលាចលសង្គម ការបះបោរដោយយោធា ឬប្រជាពលរដ្ឋ ការរើបំរះ អំពើឧទ្ទាមបដិវត្តន៍ ការដណ្តើមអំណាចដោយយោធា ឬខុសច្បាប់
- អំពើភេរវកម្មណាមួយ
- បណ្ណសន្យារ៉ាប់រងអគ្គិភ័យត្រូវតែធានាជាមួយក្រុមហ៊ុន ប្រូសួរ អ៊ិនសួរេន
- លោកអ្នកត្រូវមានរបាយការណ៍គណនីត្រឹមត្រូវ
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់បួន (១៤) ថ្ងៃ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។