PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងលើទ្រព្យសម្បត្តិពីគ្រប់ហានិភ័យ


តើផលិតផលនេះគឺជាអ្វី?

បណ្ណសន្យារ៉ាប់រងនេះគឺជាបណ្ណសន្យាដែលរួមបញ្ចូលគ្នារវាងអគ្គិភ័យ ការរំខានធុរកិច្ច ចោរកម្ម ការខូចខាតលើម៉ាស៊ីនចំហាយទឹកនិងការខូចខាតលើម៉ាស៊ីន រូបិយប័ណ្ណដែលស្ថិតក្នុងបរិវេណធានា និងហានិភ័យដែលបណ្តាលមកពីការខូចខាតដោយចៃដន្យ ។


តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការការពារលើការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការខូចខាតជារូបវ័ន្តដោយចៃដន្យ ចំពោះទ្រព្យសម្បត្តិដែលបានធានារ៉ាប់រង ដូចជា អគារ គ្រឿងចក្រ និងគ្រឿងម៉ាស៊ីន សម្ភារៈ និងសន្និធិនៅក្នុងបរិវេណអាជីវកម្មរបស់លោកអ្នក ដែលបណ្តាល មកពីគ្រោះថ្នាក់ណាមួយ ក្រៅពីមូលហេតុដែលកំណត់នៅក្នុងករណីមិនធានា។ បណ្ណសន្យារ៉ាប់រងនេះក៏ផ្ដល់ការការពារលើការខកខានអាជីវកម្ម ដែលបណ្ដាលមកពីការរំខាននៃអាជីវកម្មដោយសារការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការខូចខាតបែបនេះផងដែរ។

បណ្ណសន្យារ៉ាប់រងនេះមាន ២ផ្នែក៖

  1. ផ្នែកទី១ - ការខូចខាតលើទ្រព្យសម្បត្តិ

    ផ្ដល់ជូនលោកអ្នកនូវការការពារចំពោះការបាត់បង់ និង/ឬការខូចខាតទ្រព្យសម្បត្តិដែលបានធានារ៉ាប់រង ដែលបណ្តាលមកពីការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការខូចខាត ជារូបវ័ន្តដោយចៃដន្យ ចំពោះទ្រព្យសម្បត្តិដែលបានធានារ៉ាប់រងដោយគ្រោះថ្នាក់ណាមួយ ក្រៅពីមូលហេតុដែលកំណត់នៅក្នុងករណីមិនធានា។

    បណ្ណសន្យារ៉ាប់រងនេះក៏ធានាបន្ថែមផងដែរក្រោមផ្នែកទី១៖

      • ចោរកម្មតាមរយៈការចូលទីតាំងដោយហិង្សា និងប្រើកម្លាំង
      • ការខូចខាតលើម៉ាស៊ីនចំហាយទឹក និងការខូចខាតលើម៉ាស៊ីន
      • ការធានាបន្ថែមលើរូបិយប័ណ្ណដែលស្ថិតនៅក្នុងបរិវេណធានា
  2. ផ្នែកទី២ - ការខកខានអាជីវកម្ម
    ផ្ដល់ជូនលោកអ្នកនូវការការពារចំពោះការខាតបង់ ផលចំណេញ/ចំណូល/ថ្លៃឈ្នួល និងកំណើនបន្ថែមនៃបន្ទុកចំណាយការងារដោយសារការខកខានអាជីវកម្ម ដែលបណ្ដាលមកពីការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការខូចខាតជារូបវ័ន្តដោយចៃដន្យ ចំពោះទ្រព្យសម្បត្តិដែលបានធានាក្រោមផ្នែកទី ១ – ការខូចខាតលើទ្រព្យសម្បត្តិ នៃបណ្ណសន្យារ៉ាប់រងនេះ។

តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

លោកអ្នកអាចជ្រើសរើសការធានាណាមួយដូចខាងក្រោម៖

  • ផ្នែកទី១ - ការខូចខាតលើទ្រព្យសម្បត្តិ
    • អគារ
    • ទ្រព្យសម្បត្តិដែលជួល
    • ម៉ាស៊ីន និង គ្រឿងចក្រនានា
    • គ្រឿងសង្ហារឹម ឧបករណ៍ និង សម្ភារៈដែលជាប់នឹងអគារ
    • សន្និធិ
    • លើសពីនេះទៀត លោកអ្នកអាចធានាលើការចំណាយដោយសារតែការខូចខាតពីហានិភ័យធានារ៉ាប់រងដូចជា៖

    • ការប្រមូលកំទេចកំទី
    • កម្រៃរបស់ស្ថាបត្យករ អ្នកវាយតម្លៃ និងទីប្រឹក្សា
  • ផ្នែកទី២ - ការខកខានអាជីវកម្ម
    • លើប្រាក់ចំណេញដុល/ប្រាក់ចំណូលដុល/ ប្រាក់ជួលដុល
    • ថ្លៃឈ្នួលសវនករ
    • កំណើនបន្ថែមនៃបន្ទុកចំណាយការងារ

រយៈពេលនៃការធានា

បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង ១ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ៖

  • ទំហំទឹកប្រាក់ធានារ៉ាប់រង
  • ប្រភេទនៃអាជីវកម្ម / ការប្រើប្រាស់អគារ
  • ប្រភេទសំណង់អគារ
  • ប្រព័ន្ធពន្លត់អគ្គិភ័យដែលមានបំពាក់នៅក្នុងបរិវេណធានា
  • ប្រព័ន្ធសុវត្តិភាពផ្សេងៗដែលដំឡើងនៅក្នុងបរិវេណធានាដើម្បីការពារការបាត់បង់
  • រយៈពេលនៃការធ្វើសំណងសម្រាប់ផ្នែកទី២ - ការខកខានអាជីវកម្ម
  • ប្រវត្តិនៃការបាត់បង់ ឬខូចខាតកន្លងមក
  • លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង (ប្រសិនបើចាំបាច់)

តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
    ការខូចខាតលើទ្រព្យសម្បត្តិ លោកអ្នកត្រូវតែប្រាកដថា ទ្រព្យសម្បត្តិរបស់លោកអ្នកត្រូវបានដាក់ធានាក្នុងតម្លៃត្រឹមត្រូវ។ លោកអ្នកអាចជ្រើសរើសយកការធានាលើទ្រព្យសម្បត្តិរបស់លោកអ្នក ទៅតាមតម្លៃទីផ្សារជាក់ស្តែង ឬតម្លៃជួសជុលឱ្យមានសភាពដូចដើមឡើងវិញ៖
      • មូលដ្ឋានតម្លៃទីផ្សារជាក់ស្តែង – ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់ថ្លៃជួសជុលនូវទ្រព្យសម្បត្តិដែលរងការខូចខាត ដោយដកការបង្ការទុកសម្រាប់ការសឹករិចរិល និង/ឬរំលស់។
      • មូលដ្ឋានតម្លៃជួសជុលឱ្យមានសភាពដូចដើមឡើងវិញ – ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់ថ្លៃជួសជុលពេញលេញនូវទ្រព្យសម្បត្តិដែលរងការខូចខាតដោយគ្មានការកាត់ទុកសម្រាប់ការសឹករិចរិល និង/ឬរំលស់។ លុះត្រាតែ ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង គឺគ្រប់គ្រាន់ដើម្បីធានាលើការចំណាយសរុប នៃការធ្វើឱ្យទ្រព្យសម្បត្តិមានសភាពដូចដើមឡើងវិញ។
    ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក តិចជាងតម្លៃពិតប្រាកដនៅពេលបាត់បង់ លោកអ្នកត្រូវបានចាត់ទុកថាធានារ៉ាប់រងនៅក្រោមតម្លៃជាក់ស្តែង ហើយលោកអ្នកត្រូវធានារ៉ាប់រងខ្លួនឯងលើចំនួនដែលខុសគ្នានោះ។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវបានអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។
    ការខកខានអាជីវកម្ម
    លោកអ្នកអាចធានារ៉ាប់រងលើទឹកប្រាក់ប៉ាន់ស្មាន ដោយផ្អែកលើប្រាក់ចំណេញដុល/ចំណូលដុល/ចំណូលពីការជួលសរុបកាលពីឆ្នាំមុន យោងតាមរបាយការណ៍គណនេយ្យរបស់លោកអ្នក បូករួមទាំងប្រាក់ចំណេញដែលបានព្យាករសម្រាប់ឆ្នាំបច្ចុប្បន្នផងដែរ ប្រសិនបើមាន។
    ប្រសិនបើចំនួនទឹកប្រាក់ជាក់ស្តែងដែលរកបានក្នុងអំឡុងពេលធានារ៉ាប់រងតិចជាងចំនួនទឹកប្រាក់ប៉ាន់ស្មានដែលបានធានា ការបង្វិលបុព្វលាភធានារ៉ាប់រងត្រឡប់មកវិញតាមសមាមាត្រដែលមិនលើសពីហាសិបភាគរយ (៥០%) នៃបុព្វលាភបណ្ដោះ អាសន្នដែលបានបង់ នឹងត្រូវបានអនុញ្ញាតចំពោះភាពមិនដូចគ្នានេះ។

  • ការធានារ៉ាប់រងក្រោមតម្លៃជាក់ស្តែង
    ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក តិចជាងតម្លៃជាក់ស្តែង នៅពេលបាត់បង់ លោកអ្នកត្រូវបានចាត់ទុកថាធានាក្រោមតម្លៃជាក់ស្តែង ហើយលោកអ្នកត្រូវធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលខុសគ្នានោះ។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវបានអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។ លោកអ្នកត្រូវបានចាត់ទុកថាជាអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលលើស ហើយត្រូវទទួលខុសត្រូវលើការខូចខាត ទៅតាមអត្រាសមាមាត្ររបស់ខ្លួន។
  • លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
    ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានារ៉ាប់រង មានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួនដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។
  • ការជូនដំណឹងអំពីការទាមទារសំណង
    - នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
    - លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។
  • កម្រិតទឹកប្រាក់មិនធ្វើសំណង
    កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។
  • លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
    បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រ សម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖

    • ចំពោះការខូចខាតលើទ្រព្យសម្បត្តិដែលត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពី៖
        • ការរចនាសម្ភារៈ និងវត្ថុធាតុដើមដែលមិនត្រូវតាមស្តង់ដា ឬស្នាដៃមិនល្អ ឬការខូចដែលលាក់មុខ, ការថមថយ, ការខូចទ្រង់ទ្រាយ, ដំណើរខុសភាពដើម ឬសំណឹករិចរិលម្តងបន្តិចៗ
        • ការស្រុតដីក្រោមអគារដោយសារទម្ងន់អគារ ការរួមតូច ឬរីកធំនៃគ្រឹះអគារ ជញ្ជាំង ប្លង់សេ ឬពិដាននៃអគារ
        • ការអាក់ខាននៃដំណើរការផ្គត់ផ្គង់ទឹក ហ្គាស អគ្គិសនី ឬប្រព័ន្ធប្រភពថាមពល ឬការមិនដំណើរការប្រព័ន្ធបញេ្ចញចោលកាកសំណល់ទៅកាន់ ឬចេញពីបរិវេណអគារ។
        • ការដួលរលំ ឬប្រេះស្រាំនៃអគារ
        • ច្រេះ ស្នឹម ឬការផ្លាស់ប្តូរសីតុណ្ហភាព សំណើម កម្តៅ ការរលួយសើម ឬស្ងួត
        • ឧបករណ៍ ឬគម្រោង ឬល្បិចបោកបញ្ឆោត ឬការប៉ុនប៉ងក្លែងបន្លំ
        • សកម្មភាពមិនត្រឹមត្រូវ ឬសកម្មភាពមិនស្មោះត្រង់
        • អំពើចោរកម្ម ដែលមិនមានការប្រើប្រាស់ភាពហឹង្សា ឬកម្លាំង
        • ការបាត់បង់ដែលមិនអាចពន្យល់បាន ឬកង្វះខាតសន្និធិ
        • ការបែកធ្លាយ ការហៀរចេញ ឬការលេចទឹកពីធុងស្តុកទឹក ឧបករណ៍ដាក់ទឹកផ្សេងៗ ឬពីបំពង់ទឹក
    • ការខូចខាតដែលបណ្តាលមកពី ឬកើតឡើងពី៖
      1. ទង្វើដោយចេតនាណាមួយ ឬការធ្វេសប្រហែសដោយចេតនារបស់អ្នកត្រូវបានធានារ៉ាប់រង ឬបុគ្គលផ្សេងទៀតក្នុងនាមអ្នកត្រូវបានធានារ៉ាប់រង
      2. ការមិនមានសកម្មភាពការងារ
      3. ការពន្យារពេល ឬការបាត់បង់ទីផ្សារ
      4. ការខាតបង់លើការអាក់ខានផ្សេងៗ លើកលែងតែការខាតបង់ដែលត្រូវបានធានារ៉ាប់រងក្នុងផ្នែកទី២
    • ការខូចខាតដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលដែលបង្កដោយ ឬបណ្តាលមកពី ឬកើតឡើងដោយ ឬចូលរួមចំណែកបង្កឡើងដោយ៖
      1. សព្វាវុធនុយក្លេអ៊ែ
      2. វិទ្យុសកម្ម ឬការបំពុលដោយសកម្មភាពវិទ្យុសកម្មដែលភាយចេញពីឥន្ធនៈនុយក្លេអ៊ែ ឬពីកាកសំណល់នុយក្លេអ៊ែ ពីចំហេះ ឥន្ធនៈនុយក្លេអ៊ែ។
      3. ចំហេះឥន្ធនៈនុយក្លេអ៊ែ នឹងត្រូវរាប់បញ្ចូលទាំងដំណើរនៃការបំបែកអាតូមនុយក្លេអ៊ែដោយឯកឯងដែរ។
    • សង្រ្គាម ឬសង្គ្រាមស៊ីវិល និងអំពើភេរវកម្មណាមួយ

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?

  • គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់បួន (១៤) ថ្ងៃ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។


ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយលើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភ ធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។