បណ្ណសន្យារ៉ាប់រងអគ្គិភ័យ
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការការពារលើការបាត់បង់ ឬការខូចខាត ជារូបវ័ន្តដោយចៃដន្យ ចំពោះទ្រព្យសម្បត្តិដែលបានធានារ៉ាប់រង ដែលបណ្តាលមកពីហានិភ័យបង្កដូចខាងក្រោម៖
- អគ្គិភ័យ
- រន្ទះ
- ការផ្ទុះនៅក្នុងអគារ ដែលមិនមានផលិតឧស្ម័ន ហើយក៏មិនមែនជាផ្នែកមួយនៃការងារទាក់ទងនឹងឧស្ម័ន គឺផ្ទុះពីឧស្ម័នដែលប្រើប្រាស់សម្រាប់បំភ្លឺ ឬក្នុងផ្ទះបាយ
- រញ្ជួយដី និងបន្ទុះភ្នំភ្លើង
- ព្រិល
- ការរងប៉ះទង្គិចពីរថយន្តបើកលើផ្លូវ
- ផ្សែង ដែលមានប្រភពមកពីអគ្គិភ័យ ក្នុងទីតាំងធានា ឬទីតាំងដែលនៅជាប់
- យន្តហោះ ឬឧបករណ៍យន្តហោះ និង/ឬវត្ថុដែលធ្លាក់ចុះពីយន្តហោះមក
- ការរអិលបាក់ដី ការបាក់ដី ស្រុតដី
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
លោកអ្នកអាចជ្រើសរើសការធានាបន្ថែមពីលើការធានាជាមូលដ្ឋាន ដោយបង់បុព្វលាភធានារ៉ាប់រងបន្ថែមដើម្បីធានាលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ ដែលបណ្តាលមកពីហានិភ័យបង្កដូចខាងក្រោម៖
- ការខូចខាតដោយការផ្ទុះ
- ការខូចខាតដោយទឹកជំនន់
- ការខូចខាតដោយព្យុះ ហ័រីកែន ស៊ីក្លូន ទីហ្វុង
- ការខូចខាតដោយកុប្បកម្ម កូដកម្ម និងការព្យាបាទ
- ការខូចខាតដោយការឆេះដោយឯកឯង
- ការខូចខាតដោយទឹក
តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?
កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ មានដូចជា អគារ សម្ភារៈ សន្និធិ និងទំនិញ គ្រឿងបរិក្ខារ គ្រឿងចក្រ និងម៉ាស៊ីន ជាដើម ដូចដែលបានរៀបរាប់លម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង និងស្ថិតនៅទីតាំងហានិភ័យដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។
រយៈពេលនៃការធានា
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ៖
- ទំហំទឹកប្រាក់ធានារ៉ាប់រង
- ប្រភេទនៃអាជីវកម្ម / ការប្រើប្រាស់អគារ
- ប្រភេទសំណង់អគារ
- ប្រភេទនៃហានិភ័យដែលលោកអ្នកបានជ្រើសរើសដើម្បីធានា
- ប្រព័ន្ធពន្លត់អគ្គិភ័យដែលមានបំពាក់នៅក្នុងបរិវេណធានា
- ប្រព័ន្ធសុវត្តិភាពផ្សេងៗដែលដំឡើងនៅក្នុងបរិវេណធានាដើម្បីការពារការបាត់បង់
- ប្រវត្តិនៃការបាត់បង់ ឬខូចខាតកន្លងមក
- លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង (ប្រសិនបើចាំបាច់)
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
-
កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
លោកអ្នកត្រូវតែប្រាកដថា ទ្រព្យសម្បត្តិរបស់លោកអ្នកត្រូវបានដាក់ធានាក្នុងតម្លៃត្រឹមត្រូវ ។ លោកអ្នកអាចជ្រើសរើសយកការធានាលើទ្រព្យសម្បត្តិរបស់លោកអ្នក ទៅតាមតម្លៃទីផ្សារជាក់ស្តែង ឬតម្លៃជួសជុលឱ្យមានសភាពដូចដើមឡើងវិញ៖- មូលដ្ឋានតម្លៃទីផ្សារជាក់ស្តែង – ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់ថ្លៃជួសជុលនូវទ្រព្យសម្បត្តិដែលរងការខូចខាត ដោយដកការបង្ការទុកសម្រាប់ការសឹករិចរិល និង/ឬរំលស់។
- មូលដ្ឋានតម្លៃជួសជុលឱ្យមានសភាពដូចដើមឡើងវិញ – ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់ថ្លៃជួសជុលពេញលេញនូវទ្រព្យសម្បត្តិដែលរងការខូចខាតដោយគ្មានការកាត់ទុកសម្រាប់ការសឹករិចរិល និង/ឬរំលស់។ លុះត្រាតែ ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង គឺគ្រប់គ្រាន់ដើម្បីធានាលើការចំណាយសរុប នៃការធ្វើឱ្យទ្រព្យសម្បត្តិមានសភាពដូចដើមឡើងវិញ។
- ការធានារ៉ាប់រងក្រោមតម្លៃជាក់ស្តែង
ប្រសិនបើទ្រព្យសម្បត្តិសរុបរបស់អ្នកត្រូវបានធានា នៅអំឡុងពេលដែលមានការបាត់បង់ ឬខូចខាតមានតម្លៃសរុបលើសពីទឹកប្រាក់ដែលបានដាក់ធានា អ្នកត្រូវបានធានារ៉ាប់រងត្រូវបានចាត់ទុកថាជាអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលលើស ហើយត្រូវទទួលខុសត្រូវលើការខូចខាត ទៅតាមអត្រាសមាមាត្ររបស់ខ្លួន។ - លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានារ៉ាប់រង មានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួនដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។ - ការជូនដំណឹងអំពីការទាមទារសំណង
- នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
- លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។ - កម្រិតទឹកប្រាក់មិនធ្វើសំណង
កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
- ការបាត់បង់ ឬខូចខាត៖
- បណ្តាលមកពីចោរកម្មក្នុងអំឡុងពេល ឬក្រោយការកើតឡើងអគ្គិភ័យ
- ការរំខានធុរកិច្ចគ្រប់ប្រភេទ
- ទៅលើទ្រព្យសម្បត្តិដែលបង្កឡើង ដោយដំណើការបំបែកសារធាតុគីមីដោយខ្លួនឯង ការឡើងកម្តៅដោយធម្មជាតិ ឬការឆេះដោយខ្លួនឯង ឬដំណើរការសំងួត ឬកម្ដៅដោយខ្លួនឯង
- បង្កឡើងដោយ ឬតាមរយៈ ឬបន្ទាប់ពី៖
- ការដុតទ្រព្យសម្បត្តិ តាមការបង្គាប់បញ្ជារបស់អជ្ញាធរសាធារណៈ
- អគ្គិភ័យពីក្រោមដី
- បង្កឡើងដោយផ្ទាល់ ឬប្រយោល ឬបន្ទាប់ពី ឬបណ្តាលមកពីវត្ថុធាតុដើមសម្រាប់អាវុធនុយក្លេអ៊ែ។
- បង្កឡើងដោយផ្ទាល់ ឬប្រយោល ឬបន្ទាប់ពី ឬបណ្តាលមកពីការសាយភាយវិទ្យុសកម្ម ឬបំពុលដោយវិទ្យុសកម្មពីប្រេង ឥន្ធនៈនុយក្លេអ៊ែ ឬកាកសំណល់នុយក្លេអ៊ែ ឬពីចំហេះប្រេងឥន្ធនៈនុយក្លេអ៊ែ។
- បង្កឡើងដោយផ្ទាល់ ឬប្រយោល ឬបន្ទាប់ពី ឬបណ្តាលមកពីៈ
- ខ្យល់ព្យុះ ព្យុះទីហ្វុង ព្យុះហឺរីកែន ព្យុះថូណាដូ ព្យុះស៊ីក្លូន ឬការយាយីពីបរិយាកាស
- ការផ្ទុះ លើកលែង ការបាត់បង់ ឬការខូចខាត ពីការផ្ទុះដោយសារធុងទឹកក្តៅប្រើប្រាស់ក្នុងផ្ទះ ឬ ឧស្ម័នប្រើប្រាស់សម្រាប់បំភ្លឺ ឬលក្ខណៈគ្រួសារ
- ទឹកជំនន់
- ការបែកធ្លាយ ឬការហៀរចេញនៃធុងទឹក ទរទឹក ឬទុយយោទឹក
- ការបំផ្លិចបំផ្លាញ និងការព្យាបាទ
- សង្រ្គាម ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស ការប្រទូសរ៉ាយ ឬប្រតិបត្តិការដូចសង្រ្គាម (ទោះបីជាសង្រ្គាមត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬសង្រ្គាមស៊ីវិល
- អំពើភេរវកម្មណាមួយ
- ការខាតបង់ ឬការខូចខាតដែលកើតឡើងក្នុងអំឡុងពេលមានលក្ខខណ្ឌមិនប្រក្រតី
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រង
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់បួន (១៤) ថ្ងៃ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។