PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

សំណួរត្រូវបានសួរជាញឹកញាប់

លោកអ្នកអាចជូនដំណឹងអំពីការទាមទារសំណងតាមរយៈការទំនាក់ទំនងលេខទូរសព្ទផ្នែកដោះស្រាយសំណង២៤ម៉ោង ការផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិក ការជួបផ្ទាល់នៅការិយាល័យរបស់ប្រូសួរ ឬ ទាក់ទងភ្នាក់ងារស្របច្បាប់របស់ប្រូសួរ។ សម្រាប់ព័ត៌មានលម្អិត សូមលោកអ្នកមើលផ្នែក “តើត្រូវធ្វើដូចម្តេចដើម្បីទាមទារសំណង” ។

ឯកសារតម្រូវសម្រាប់ការទាមទារសំណងអាចនឹងខុសគ្នាតាមប្រភេទនៃសំណង ឬបណ្ណសន្យារ៉ាប់រង។ ជាទូទៅរួមមាន៖
  • បែបបទទាមទារសំណងបំពេញយ៉ាងត្រឹមត្រូវ
  • ថតចម្លងបណ្ណសន្យារ៉ាប់រង
  • រូបភាពនៃការខូចខាត ឬបាត់បង់ (ប្រសិនបើមាន)
  • របាយការណ៍ប៉ូលិស​ (ប្រសិនបើមាន)
  • បញ្ជីប៉ាន់តម្លៃនៃការជួសជុល ឬការផ្លាស់ប្តូរ
  • វិក្កយបត្រនៃការជួសជុល ឬការផ្លាស់ប្តូរ
  • ឯកសារពេទ្យ (ពាក់ព័ន្ធនឹងការព្យាបាលនៅមន្ទីរពេទ្យ)
  • លិខិតមរណភាព​ (ករណីមរណភាព)

ការជូនដំណឹងអំពីការទាមទារសំណងត្រូវតែធ្វើឡើងភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់/ហេតុការណ៍កើតឡើង។ ការពន្យារពេលការជូនដំណឹងអំពីការទាមទារសំណងអាចនឹងប៉ះពាល់ដល់ការទាមទារសំណងរបស់លោកអ្នក។ សូមលោកអ្នកត្រួតពិនិត្យបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកសម្រាប់រយៈពេលជាក់លាក់ក្នុងការជូនដំណឹងអំពីការទាមទារសំណង។

រយៈពេលដំណើរការការទាមទារសំណងអាស្រ័យលើប្រភេទ និងភាពស្មុគស្មាញនៃសំណង។ ទោះបីជាយ៉ាងណា លោកអ្នកនឹងត្រូវបានជូនដំណឹងអំពីការសម្រេចផ្តល់សំណង ឬការបដិសេធសំណងក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីប្រូសួរទទួលបានឯកសារតម្រូវគ្រប់គ្រាន់។

នៅពេលការទាមទារសំណងត្រូវបានអនុម័ត ហើយលោកអ្នកទទួលយកការសម្រេចផ្តល់សំណង ការទូទាត់សំណងនឹងត្រូវបានធ្វើឡើងតាមរយៈការទូទាត់ដោយមូលប្បទានបត្រ គណនីធនាគារ ឬសាច់ប្រាក់ ស្របតាមការជ្រើសរើសរបស់លោកអ្នក និងប្រភេទសំណង។ សម្រាប់ការទាមទារសំណងពាក់ព័ន្ធនឹងការជួសជុលនៅយានដ្ឋានដៃគូ ឬការព្យាបាលនៅមន្ទីរពេទ្យដៃគូ ការទូទាត់សំណងនឹងត្រូវបានធ្វើឡើងដោយផ្ទាល់ជាមួយដៃគូសហការរបស់ប្រូសួរ។

សំណងអាចនឹងត្រូវបានទូទាត់ជូន៖
  • ម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អត្ថគាហក ឬអ្នកទទួលផលដែលមានឈ្មោះក្នុងបណ្ណសន្យារ៉ាប់រង
  • អ្នកតំណាងស្របច្បាប់ (មានលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរត្រឹមត្រូវ)
  • គ្រឹះស្ថានហិរញ្ញវត្ថុ (ឧ. ក្រុមហ៊ុនជួល ឬផ្តល់កម្ចី) ប្រសិនបើមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រង
  • តតិយជន ក្នុងករណីការទាមទារសំណងភារៈទទួលខុសត្រូវលើតតិយជន