បណ្ណសន្យារ៉ាប់រងនេះធានាលើការខាតបង់ ឬខូចខាតដល់គ្រឿងចក្រ និងគ្រឿងម៉ាស៊ីនរបស់លោកអ្នក (ដូចជារថយន្តលើកដាក់ទំនិញ (forklift) គ្រឿងចក្រកាយដី (excavator) និង ឡានបែនដឹកដី (dump truck) ។ល។) ដែលបណ្តាលមកពី៖
• ការប៉ះទង្គិចគ្នា ឬការក្រឡាប់ ជាយថាហេតុ
• អគ្គិភ័យ ការផ្ទុះពីខាងក្រៅ ការឆាបឆេះដោយខ្លួនឯង រន្ទះបាញ់
• ចោរកម្ម
លើសពីនេះទៀតប្រសិនបើគ្រឿងចក្រនេះត្រូវបានគាំងដោយមូលហេតុនៃការខូចខាត ឬបាត់បង់ ដែលធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងចេញតម្លៃមិនឱ្យលើសពី ៥០០ដុល្លារ ចំពោះហេតុផលត្រឹមត្រូវក្នុងការការពារនិងដឹកជញ្ជូនយកទៅយានដ្ឋានជួសជុលដែលនៅជិតបំផុត ។