PROSUR INSURANCE PLC

ធានារ៉ាប់រងអគ្គិភ័យ

លក្ខណៈពិសេសនៃផលិតផល

ធានារ៉ាប់រងអគ្គិភ័យ

គឺជាផ្តល់ជូនសំណងទៅលើការខូចខាតទ្រព្យសម្បត្តិរបស់លោកអ្នកដែលបណ្តាលមកពីគ្រោះអគ្គិភ័យ រន្ទះបាញ់ ការផ្ទុះឆេះដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រង។

ក្រុមហ៊ុននឹងធ្វើសំណងដល់ទ្រព្យសម្បត្តិរបស់អ្នកត្រូវបានធានារ៉ាប់រងចំពោះហានិភ័យផ្សេងៗដែលបណ្តាលមកពីអគ្គិភ័យ ៖

(i) អគារ

ក) គ្រឿងសម្ភាររបស់អ្នកជួលឱ្យ

ខ) សេវាកម្មទាំងអស់សម្រាប់អគារ

គ) ការកែលំអរផ្សេងទៀតទាំងអស់នៅទីតាំងអគារ រួមមាន ជញ្ជាំង ទ្វាររបង និងរបងសំណង់ពង្រីកបន្ថែម សំណង់ភ្ជាប់ ជណ្តើរខាងក្នុង ឧបករណ៍ផ្ទុកប្រេង គ្រោង លោហៈ និងដែក ធុងទឹក ច្រកដើរ និងច្រកផ្លូវ

(ii) សម្ភារក្នុងអគារ

ក) សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារផ្ទាល់ខ្លួនដែលមានការរៀបរាប់លម្អិត

ខ) សន្និធិសម្រាប់ធ្វើអាជីវកម្ម និងទំនិញរួមមានវត្ថុធាតុដើម ផលិតផលសម្រេច និងពាក់កណ្តាលសម្រេច និងសន្និធិសម្រាប់ដំណើការផលិតកម្ម

គ) ទំនិញរបស់អតិថិជនផ្ញើរទុក និងទទួលកម្រៃ

ឃ) គ្រឿងសង្ហារឹមសម្រាប់ធុរៈកិច្ច គ្រឿងម៉ាស៊ីន គ្រឿងចក្រ

ង) គំរូប្លង់ ម៉ូតគំរូ ពុម្ពសូន ពុម្ពចាក់  វត្ថុធ្វើឡើងដោយចាក់ពុម្ព