PROSUR INSURANCE PLC

ធានារ៉ាប់រងរូបិយបណ្ណ

លក្ខណៈពិសេសនៃផលិតផល

ធានារ៉ាប់រងរូបិយបណ្ណ

បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់សំណងដល់លោកអ្នក ក្នុងករណីមានការលួច ឬប្លន់ប្រាក់ ពីបរិវេណធានារ៉ាប់រងរបស់លោកអ្នក ឬនៅពេលប្រាក់ត្រូវបានដឹកជញ្ជូនទៅ ឬមកពីធនាគារ ឬប្រាក់ស្ថិតក្រោមការរក្សាទុកដោយបុគ្គលិករបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបានទទួលអំឡុងពេលប្រមូលនៅទីតាំងរបស់អតិថិជន។

(i) ការដឹងជញ្ជូន និងការរក្សាទុក៖

– ការបាត់បង់រូបិយវត្ថុដែលរក្សាទុកនៅក្នុងបរិវេណរបស់អ្នកត្រូវបានធានារ៉ាប់រង ឬបាត់នៅពេលដឹកជញ្ជូនដោយបុគ្គលិកដែលបានអនុញ្ញាតដោយអ្នកត្រូវបានធានារ៉ាប់រងពីបរិវេណធានារ៉ាប់រងទៅធនាគារ និង ត្រលប់មកវិញ

– ការបាត់បង់រូបិយបណ្ណស្ថិតក្រោមការរក្សាទុកដោយបុគ្គលិករបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបានទទួលអំឡុងពេលប្រមូលនៅទីតាំងរបស់អតិថិជន។


(ii) ការធានាបន្ថែម៖

– ការខូចខាតចំពោះទូដែកសុវត្ថិភាព/បន្ទប់សុវត្ថិភាព   –   តម្លៃនៃការជួសជុល និងការជំនួសនៃ ទូដែកសុវត្ថិភាព/បន្ទប់សុវត្ថិភាព បណ្តាលមកពីការលួច ឬប៉ុនប៉ងលួច 

– ការធានារ៉ាប់រងគ្រោះថ្នាក់ដល់បុគ្គលិករបស់អ្នកត្រូវបានធានារ៉ាប់រងដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូនរូបិយវត្ថុ ចំពោះការស្លាប់ ឬពិការអចិន្រ្តៃយ៍ ដែលបណ្តាលមកពីការប្លន់ប្រដាប់អាវុធ ដែលមានទឹកប្រាក់សំណងចំនួន ១០,០០០ដុល្លារក្នុងម្នាក់