បណ្ណសន្យារ៉ាប់រងនេះផ្តល់ការទូទាត់សំណងដល់ការខូចខាត ឬបាត់បង់ចំពោះអាងស្តុករបស់លោកអ្នកដូចជា អាងស្តុកប្រេងដូង ប្រេងឥន្ធនៈ ឧស្ម័ន ដែលបង្កឡើងដោយគ្រោះថ្នាក់ចៃដន្យ ដូចជា ការខូចខាតដោយការបុកប៉ះទង្គិច ការផ្ទុះ ការប្រេះបែក ការបែកបាក់ និងការដួលរលំ។ បណ្ណសន្យារ៉ាប់រងនេះក៏ផ្តល់ការធានាផងដែរចំពោះការបាត់បង់សារធាតុស្តុកទុកនៅក្នុងអាង។