PROSUR INSURANCE PLC

មន្ត្រីដៃគូសហការ

Expired on: Nov 10, 2020

តួនាទី និងការទទួលខុសត្រូវរួមៈ

  • ធ្វើការងារផ្ទាល់ជាមួយប្រធានផ្នែកដៃគូសហការ និងរាល់ការសម្រេចចិត្តផ្សេងៗ
  • រៀបចំផែនការដើម្បីធ្វើការផ្សព្វផ្សាយ និងចុះជួបដៃគូសហការនានា ឱ្យមានប្រសិទ្ធភាពដោយអនុលោមតាមគោលនយោបាយ បទប្បញ្ញត្តិដែលពាក់ព័ន្ធ ។
  • សម្របសម្រួល និងទំនាក់ទំនងផ្ទាល់ ជាមួយតំណាងស្ថាប័នដៃគូសហការ ដើម្បីជំរុញការលក់ ផលិតផលធានារ៉ាប់រង
  • ផ្តល់ការបណ្តុះបណ្តាល និងបទបង្ហាញពីចំណេះដឹងផលិតផល និងអត្ថប្រយោជន៌ធានារ៉ាប់រងដល់ដៃគូ សហការដែលខ្លួនទទួលខុសត្រូវ
  • ស្វែងយល់ពីអតិថិជនគោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ដូចជា សាលារៀនឯកជន សហគមន៌ កសិកម្ម ប្រតិបត្តិករឥណទាន គ្រឹះស្ថាននានា ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយ និងកិច្ចសហការសេវាធានារ៉ាប់រង។
  • សម្របសម្រួល និងទំនាក់ទំនងណាត់ជួបអតិថិជនដើម្បីធ្វើបទបង្ហាញអំពីសេវាធានារ៉ាប់រង និង អត្ថប្រយោជន៌ផ្សេងៗរបស់ផ្នែកដៃគូសហការ
  • សម្របសម្រួល និងរៀបចំចុះកិច្ចសន្យាសហការជាមួយដៃគូនានាដើម្បីបន្តលក់ធានារ៉ាប់រងទៅឱ្យអតិថិជនគោលដៅ។
  • អនុវត្តតាមផែនការ ដោយត្រួតពិនិត្យវាយតមៃ្លលើលទ្ធផលការងាររបស់ខ្លួន និងដោះស្រាយកែលម្អររាល់បញ្ហាកង្វល់របស់អតិថិជន ក្នុងរង្វង់តួនាទីឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីប្រធានផ្នែកដៃគូសហការ
  • រៀបចំរបាយការណ៍លក់សេវាធានារ៉ាប់រង និងផ្ទៀងផ្ទាត់ការងារឱ្យមានប្រសិទ្ធភាព គុណភាព និងបង្កើនលទ្ធផល ដើម្បីដាក់ជូនប្រធានផ្នែកដៃគូសហការ ប្រចាំសប្តាហ៍ និងប្រចាំខែ ។
  • ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈម មតិយោបល់ សំណូមពរនានា ទាក់ទងនឹងការប្រើប្រាស់សេវាធានារ៉ាប់រង ដើម្បីយកមកប្រជុំដោះស្រាយ និងកែលម្អរ។
  • ស្រាវជ្រាវ និងសិក្សាស្វែងយល់ពីភាពខ្លាំង និងខ្សោយពីគូប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍ផលិតផលរបស់យើងឱ្យមានប្រសិទ្ធភាព ។
  • ព្យាយាមស្វែងយល់ពីគោលការណ៍ នីតិវិធី បទបញ្ជាផ្ទៃក្នុង និងសេចក្តីណែនាំផ្សេងៗ ។
  • រាល់កិច្ចការផ្សេងៗទៀត និងត្រូវបានតម្រូវដោយអ្នកគ្រប់គ្រងផ្ទាល់ ។

លក្ខណៈសម្បត្តិៈ

  • ត្រូវមានសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្រឡើងទៅ លើជំនាញគ្រប់គ្រងពាណិជ្ជកម្ម ជំនាញទីផ្សារ សេដ្ឋកិច្ច និងធនាគារ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ ឬប្រហាក់ប្រហែល។ល។
  • មានបទពិសោធន៍ការងារទៅលើតំណែងខាងលើ យ៉ាងតិច ១ឆ្នាំ។
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស ដែលអាចសរសេរ អាន និងនិយាយបាន។
  • មានជំនាញខាងការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រសម្រាប់ការងាររដ្ឋបាលបានល្អប្រសើរ។
  • មានសមត្ថភាពទំនាក់ទំនង និងចេះគ្រប់គ្រងពេលវេលាបានល្អ។
  • យល់ច្បាស់អំពីស្ថានភាពសេដ្ឋកិច្ច និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការវិភាគគម្រោងអាជីវកម្ម។
  • មានចំណេះដឹងល្អចំពោះការផ្តួចផ្តើមបង្កើតផលិតផលថ្មី គោលការណ៍ សិល្បៈការងារ និងការបម្រើ សេវាកម្មដល់អតិថិជន និងឥរិយាបទរបស់ពួកគាត់។
  • មានជំនាញសម្របសម្រួល ទំនាក់ទំនង ដោះស្រាយបញ្ហា និងធ្វើរបាយការណ៍ ការសំរេចចិត្តខ្ពស់ និងសម្របសម្រួលការបណ្តុះបណ្តាល។
  • អាចធ្វើការដោយឯករាជ្យ និងមានការទទួលខុសត្រូវការងាររបស់ខ្លួន ធ្វើការជាក្រុម មានវិជ្ជាជីវៈ ក្នុងការងារ។
  • មានការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារ ក្រមសីលធម៌ ភាពស្មោះត្រង់ ភាពស្និទ្ធស្នាល អនាម័យ និង មានចារិតលក្ខណៈធ្វើការជាក្រុម។

កំណត់សម្គាល់ការងារៈ

  • មន្ត្រីដៃគូសហការ ទទួលខុសត្រូវធ្វើកិច្ចការផេ្សងៗទៀតតាមការចាត់តាំង ឬតាមតម្រូវការរបស់អ្នកគ្រប់គ្រងផ្ទាល់ ទទួលបន្ទុកក្នុងសមត្ថកិច្ច។
  • រៀបចំកម្មវិធីផ្សព្វផ្សាយផ្សេងៗជាច្រើនទាក់ទងនឹងធានារ៉ាប់រងឱ្យបានទូលំទូលាយ។
  • អនុវត្តការងារឱ្យបានត្រឹមត្រូវ ដែលស្របទៅតាមគោលការណ៍ និងនីតិវិធីការងារ ក្នុងតួនាទី។
  • រាល់បញ្ហាដែលកើតមានឡើងក្នុងរង្វង់តួនាទីរបស់ខ្លួន ត្រូវធ្វើការរាយការណ៍ជាបន្ទាន់ ជូនដល់អ្នក គ្រប់គ្រងផ្ទាល់ តាមរចនាសម័្ពន្ធដើម្បី ដោះស្រាយឱ្យបានទាន់ពេល។

លក្ខខណ្ឌការងារៈ

  • មានការប្តេជ្ញាចិត្តខ្ពស់ចំពោះការបំពេញការងារលើសម៉ោង ឬក៏ថ្ងៃឈប់សម្រាក ក្នុងករណីដែល ក្រុមហ៊ុនមានកិច្ចការងារបន្ទាន់ និងចាំបាច់ដែលត្រូវបំពេញ។
  • ត្រូវមានការទំនាក់ទំនងល្អជាមួយបុគ្គលផ្សេងៗ ជាពិសេសជាមួយប្រជាជនក្រីក្រ។
  • អាចធ្វើដំណើរទៅតាមបណ្តារខេត្ត/រាជធានី ស្រុក/ខណ្ឌ/ក្រុង ឃុំ/សង្កាត់ ភូមិផ្សេងៗ ក្នុងការប្រមូល ព័ត៌មានពីគូរប្រកួតប្រេជែងសម្រាប់ការអភិវឌ្ឍន៍ផលិតផល។
Job Type: Full Time
Job Location: Phnom Penh
Hiring: 2 Positons
Sorry! This job has expired.